នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖នៅសាលាខណ្ឌដង្កោកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ មានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោក្រោមអធិបតី ភាពនាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចំរុះកងខេមរភូមិន្ទ អគ្គមេបញ្ជាការរងកងខេ មរភូមិន្ទ និងជាអគ្គលេខាធិការអតីតសមាគមយុទ្ធជនកម្ពុជា លោកឧត្តមមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកនុត ពុធដារ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌដង្កោផងដែរ។
​ការប្រកាសទទួលស្គាលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោយោង តាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា គណៈកម្មាធិការរាជធានីភ្នំពេញលេខ ៥២សអក/ភព ត្រូវបានសម្រេចតែងតាំងលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដង្កោជាប្រធាន លោកវរសេនីយ៍ទោ ស សុភ័ណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដង្កោជាអនុប្រធាន និងលោក អេង សំអាន ជាអនុប្រធាន ព្រមទាំងនាយនគរបាលប៉ុសិ្តរដ្ឋបាល ទាំងអស់ជាសមាជិក និងចៅសង្កាត់ជាប្រធានកិតិ្តយស មេភូមិទាំងអស់ជាសមាជិក។

​សមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ភារកិច្ចដល់ប្រធាន អនុប្រធាន សមាជិកត្រូវ អនុវត្តឲ្យបានត្រឹមត្រូវលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាប ទូលំទូលាយដល់សមាជិក ស.អ.ក ក្នុងមូលដ្ឋានរបស់ខ្លួននូវព័ត៌មានគោលការណ៍គោលនយោ បាយ និងសេចក្តីសម្រេចនានារបស់ ស.អ.ក។ ក្តាប់ជាប់ពីស្ថានភាពប្រែប្រួលរបស់ ស.អ.ក តាមបណ្តាភូមិជាអាទ៍ ការកើន ថយ សមាជិក ស្ថានភាពចំណាកស្រុក សមាជិកដែលទទួល មរណៈភាព ដោយត្រូវរាយការណ៍ជូនគណៈអចិន្ត្រៃយ៍ ស.អ.ក ខណ្ឌដែលភ្ជាប់នូវតារាងស្ថិតិ អមមកជាមួយ។ ក្តាប់ឲ្យបាននូវស្ថានភាពជីវភាពរបស់សមាជិក ស.អ.ក ក្នុងសង្កាត់របស់ខ្លួន ដើម្បីស្នើសុំគោលការណ៍ទៅ ស.អ.ក ថ្នាក់លើរៀបចំគម្រោងអភិវឌ្ឍន៍អតីតយុទ្ធជន។ ចលនា សប្បុរសជននានាក្នុងសង្កាត់ដើម្បីមូលវិភាគទានអំណោយសប្បរសធម៌នានាហើយរៀបចំមូល និធិទ្រទ្រង់ ស.អ.ក ដោយប្រើប្រាស់ឲ្យមានតម្លាភាពជាប្រយោជន៍ដល់សមាជិក ស.អ.ក ក្នុង សង្កាត់ដូចជាការសួរសុខទុក្ខពេលមានជម្ងឺ ចូលបុណ្យសព ពេលមរណភាពឬចាត់ចែងកិច្ចការ សង្គមផ្សេងៗ។ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារសមាគមអតីតយុទ្ធជនក្នុងសង្កាត់ ប្រចាំ ខែ ត្រីមាស ឆមាស ឆ្នាំផ្ញើជូនគណៈអចិន្ត្រៃយ៍ ស.អ.ក ខណ្ឌ និងអនុវត្តការងារផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈអចិន្ត្រៃយ៍ ស.អ.ក ខណ្ឌ។

​ជាមួយគ្នានេះផងដែរ នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចំរុះកងខេមរភូមិន្ទ និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចំពោះអតីតយុទ្ធជនគ្រួសារពលី។ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា ឥឡូននេះសម្តេចបានសុំឲ្យខ្ញុំមកធ្វើជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយការងា សម្តេចទទួលខុសត្រូវលើអតីតយុទ្ធជនយើង ខ្ញុំសូមអរគុណចំពោះបងប្អូនយុទ្ធជនសង្កាត់ខណ្ឌ ទាំងអស់ដែលបានមកចូលរួមស្តាប់ការប្រកាសទទួលស្គាល់សមាសភាពអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោរបស់យើង។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានធ្វើការសុំទោសដល់អតីតយុទ្ធជនផង ដែរ ដែលមិនបានយកចិត្តទុកដាក់កាលពីកន្លងទៅធ្វើឲ្យបងប្អូនយើងសតិអារម្មណ៍ យ៉ាងនេះក្តី ក៏សូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់កុំខឹងគោវាយរទេះ។ បងប្អូនយើងត្រូវគិតពីអតីតកាល នៃកាស៊ូជាមួយសម្តេចតេជោធ្លាប់រួមរស់ជាមួយគ្នា។ នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ដោយការមានការសំណូមពរពីបងប្អូនអតីតយុទ្ធជនរបស់យើងស្នើឲ្យខ្ញុំមកដឹកនាំសមាគមទើប សម្តេចចាត់ឲ្យខ្ញុំមកជួយការងារនេះ ព្រោះយើងធ្លាប់តស៊ូជាមួយគ្នា យើងយល់ចិត្តគ្នា។ នាយ ឧត្តមសេនីយ៍បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលពិតជាបានគិតគូរយ៉ាងខ្លាំងចំពោះបង ប្អូនអតីតយុទ្ធជនរបស់យើង សម្រេចតេជោតែងតែបានក្រើនរំលឹកជានិច្ច។

​ក្នុងនោះផងដែរនាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសសើរលោកនុត ពុធដារ៉ា អភិ បាលខណ្ឌថ្វីត្បិតតែមានភាពវ័យក្មេង តែមានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ជាច្រើន ដែលអាជជួយការងារអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោ ព្រមទាំងជំរុញឲ្យអាជ្ញាធរសង្កាត់ខណ្ឌនិង ភូមិត្រូវដោយផ្ទាល់ចំពោះអតីតយុទ្ធជននូវការខ្វះខាត ស្ថានភាពរស់នៅ ពេលមានជម្ងឺឈឺស្កាត់ ត្រូវហៅរថយន្តសង្គ្រោះជួយដល់ពួកគាត់។ ជាមួយគ្នានេះនាយឧត្តមសេនីយ៍ គន់ គីម ក៏បាន នាំយកនូវថវិការបស់សម្តេចតេជោផ្តល់ជូនអតីតយុទ្ធជន២៩០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀនផងដែរ៕ តាឡឹម 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print