(ភ្នំពេញ): បុរសម្នាក់ដែលគេអះអាងថាជាកូនប្រុសឧកញា៉ម្នាក់ បានលោតសម្លាប់ខ្លួនពីលើខុនដូរមួយកន្លែងយីហោ NOBLESS ក្រោយប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឲ្យធ្លាក់ចំដំបូលផ្ទះប្រជាពលរដ្ឋធ្លុះ ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុផងដែរ។
ករណីភ្ញាក់ផ្អើលខាងលេីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី១៩ធ្នូ ២០១៥ ស្ថិតអាគារខុនដូរ NOBLESS ជាន់ទី១៦ បន្ទប់១៦០៤ ក្នុងដីឡូតិ៍លេខ៦០ ផ្លូវលេខ៣៣៧ ភូម៦ ក្រុម២១ នៅក្រោយប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក ។
បន្ទាប់ពីបុរសវ័យប្រហែលជាង៣០ឆ្នាំនេះ បានលោតសម្លាប់ខ្លួនហេីយ ដោយមិនទាន់ដឹងមូលហេតុនៅឡេីយទេ ប៉ុន្តែប្រភពនៅកន្លែងកេីតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាកូនប្រុសឧកញា៉ម្នាក់ ទោះជាបែបណាករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដេម្បីដឹងថាជាករណីអ្វីនោះទេ ឫក៏ជាករណីឃាត់កម្មព្រោះបុរដរងគ្រោះជាកូនលោកឧកញា៉ម្នាក់ ផងដែរ ។ ស ដារ៉ា