ភ្នំពេញៈ កំលាំងល្បាតរបស់នគរបាលអធិការដ្ឋានខណ្ឌព្រែកព្នៅ2នាក់ត្រូវបានរថយន្តធុនត្រា ស្លាកលេខរាជការ (មិនស្គាល់អត្តសញ្ញាណ) បើកបំបុកបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ គ្រាកំពុងបំពេញការងារ។ ជនរងគ្រោះជាសមត្ថកិច្ចរួមមាន៖ ១/លោកអនុសេនីយ៏ត្រី សៅ សំណាង មន្ត្រីផ្នែកសេនាធិការ (ស្លាប់) ២/ លោកព្រិនបាលឯក កៅ ស៊ាងហេង មន្ត្រីផ្នែកព្រហ្មទណ្ឌ (របួសធ្ងន់សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ) ។ សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតហេតុសមត្ថកិច្ចជាក្រុមល្បាតមាន4ម៉ូត កម្លាំង 8នាក់ ល្បាតតាមផ្លូវ151 រហូតដល់ភ្នំរាបបានជួបនិងរថយន្តសង្ស័យខាងលើដែលបើកបន្ត កន្ទុយគ្នា៤គ្រឿង និង1គ្រឿងទៀតបិទគូថពី ក្រោយបើកចំងាយ200មទៅ300មពីគ្នា (រថយន្តធុនត្រាល្មើស) បើកក្នុងល្បឿនលឿន ដោយ មានការសង្ស័យ(អាចករណីបង្ករបទ ល្មើសហើយបើករត់) ទើបកំលាំងល្បាតទាំង4គ្រឿងដេញតាមពីក្រោយហើយត្រូវ រថយន្តធុនត្រាដែលបិទគូថពីក្រោយនេះបើកបំបុកអូសកំលាំងសមត្ថកិច្ចតែម្តង។
ទីតាំងកើតហេតុឋិតនៅចំណុចព្រំប្រទល់សង្កាត់ ពន្សាំង និងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល។ សុខ ខេមរា