មនុស្ស៤នាក់​ ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ពាក់ព័ន្ធរលំអគារគ្មានច្បាប់៧ជាន់​ ស្លាប់កម្មករខ្មែរ៣នាក់​ និង១៨នាក់បញ្ជូនយកទៅសង្គ្រោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រហូតមកទល់ពេលនេះ​ មនុស្សចំនួន៤នាក់​ ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ ករណីរលំអគារគ្មានច្បាប់៧ជាន់របស់ជនជាតិចិន​ ដែលធ្វេីអោយកម្មករខ្មែរ៣​នាក់ស្លាប់​ របួសធ្ងន់២នាក់​ និង​ របួសស្រាល១៦នាក់​ ។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ដែល​សារព័ត៍មាន ទេីបទទួលបាននៅវេលាថ្ងៃត្រង់ទី២២​ ខែមិថុនា​ នេះ​ ។

ជាមួយគ្នានេះ​ ដោយសារស្ថានភាពធ្ងន់ធ្ងរ , កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ដោយយកចិត្តទុកដាក់ ។

ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើដំណើរចេញពីព្រលានយន្ត​ហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២ ខែមិថុនា នេះ ដើម្បីប្រតិបត្តិការ​ជួយសង្គ្រោះ រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ មនុស្សចំនួន៣​នាក់បានស្លាប់ របួសធ្ងន់៣នាក់ និង របួសស្រាលចំនួន១៦នាក់ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន បញ្ជាក់ថា អគារសំណង់សណ្ឋាគារនេះ គឺ ពុំមានច្បាប់អនុញ្ញាតឡើយ តែអាចសាងសង់បានជាធម្មតា ដែលជាហេតុនាំអោយកើតរឿងនេះឡើង ទំនងជាលក្ខណៈបច្ចេកទេសសាងសង់មិនត្រឹមត្រូវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print