សមត្ថកិច្ចក្រុងសំរោង ចាប់ឃាត់ខ្លួនសង្ស័យលួចម៉ូតូ និងទទួលផលចោរកម្មចំនួន៣នាក់ទៅតុលា

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ÷នៅថ្ងៃទី២២ខែមិថុនាឆ្នៃ២០១៩ កំលាំងប៉ុស្ដិ៍នគរបាលអូស្មាច់បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងសំរោង វានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូនិងទទួលផលចោរកម្មប្រុសស្រីចំនួន៣នាក់​ ទៅតុលាការ។

សម្ថកិច្ចបានអោយដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង ៦:០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានទទួលពាក្យបណ្តឹងពីជន រងគ្រោះឈ្មោះ កៀត ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថាខ្លួនបានបាត់ម៉ូតូ ១គ្រឿង ម៉ាកTODAY ព៌ណប្រផេះ មានលេខម៉ាស៊ីន 1078609 កាលពីថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖០០នាទី ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ បានសហការជមួយកម្លាំងជំនាញអធិការដ្ឋានក្រុង ចុះស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការកំណត់មុខសញ្ញាបាន ចំនួន ២នាក់ ជនសង្ស័យទី១ ឈ្មោះ ដន រ៉ាដូ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។

ជនសង្ស័យទី២ ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស្បូវ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ។

ក្រោយពីការសាកសួររួច ជនសង្ស័យឈ្មោះ ដន រ៉ាដូ បានសារភាពថា ខ្លួនជាមួយបក្សពួកឈ្មោះ ញ៉ាញ់ ពិតជាបានប្រព្រឹត្តិអំពើលួចម៉ូតូ ១គ្រឿងខាងលើពិតប្រាកដមែន កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង ១៤៖០០នាទី នៅផ្លូវ១ ត្រង់ចំណុចមុខផ្ទះ ឈ្មោះ កៀត ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគិរីមង្គល់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។ បន្ទាប់មក ខ្លួនបានយកម៉ូតូខាងលើ ទៅបញ្ចាំ ឱ្យឈ្មោះ ចាប អូន ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្ដឧត្ដរមានជ័យ បានទឹកប្រាក់ចំនួន ៣០ ម៉ឺនរៀល ។

សមត្ថកិច្ចបញ្ជាក់ថា÷ បន្ទាប់ពីបានស្ដាប់ចម្លើយជនសង្ស័យខាងលើ កម្លាំងជំនាញក្រុង និងកម្លាំងប៉ុស្តិ៍ បានបន្តនីតិវិធី ចុះធ្វើការឆែកឆេរ ផ្ទះឈ្មោះ ចាប អូន​ ដែលជាកន្លែងទទួលបញ្ចាំ រកឃើញម៉ូតូចំនួន ៥ គ្រឿង ក្នុងនោះមាន​ម៉ូតូចំនួន៤គ្រឿងគ្មានឯកសារ។

ពេលនោះ កម្លាំងជំនាញយើង បានធ្វើការធ្វើកំណត់ហេតុ ដកហូតម៉ូតូដែលគ្មានឯកសារ ចំនួន ៤ គ្រឿងខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ ចំណែកឯម្ចាស់ផ្ទះ ដែលទទួលបញ្ចាំ ចាប អូន និងជនសង្ស័យឈ្មោះ ដន រ៉ាដូ បាននាំមកធ្វើការសាកសួរ និងកសាងសំណុំរឿង ជូនតាមនីតិវិធីបន្ត៕ ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print