នៅថ្ងៃទី២២ខែមិថុនា រុស្ស៊ីបានចោទប្រកាន់អាមេរិក បង្កើតឲ្យមានស្ថានភាព អាក្រក់ ហើយរុញច្រានអ៊ីរ៉ង់ឲ្យធ្លាក់ចូលក្នុងរណ្តៅគ្រោះថ្នាក់ដោយសារសង្គ្រាម។ រដ្ឋលេខាធិការក្រសួងការបរទេសអ៊ីរ៉ង់ លោក Sergei Ryabkov បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ពិចារណាឲ្យបានច្បាស់ ពីលទ្ធផល ពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ រុស្ស៊ីក៏បានស្នើរដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមកើតឡើង ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តី អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបញ្ជាក់ថា សហគមន៍អឺរ៉ុប បារម្ភយ៉ាងខ្លាំង ពិស្ថានភាព នៅក្នុងប្រទេសអ៊ីរ៉ង់ ពេលអាមេរិកត្រៀមប្រើប្រាស់កម្លាំងយោធា។
ភាពតានតឹង នៅក្នុងតំបន់ឈូងសមុទ្រកាន់តែខ្លាំងឡើង ក្រោយពេល នាវាដឹកប្រេងពីរគ្រឿងរងការបាញ់ប្រហារ បន្ទាប់មកយន្តហោះស៊ើបការគ្មានមនុស្សបើករបស់ អាមេរិក រងការបាញ់ប្រហារដោយមីស៊ីលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់។ សកម្មភាពនោះធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយត្រៀមវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ង់។
កន្លងមក លោកត្រាំបានលើកឡើងថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីរារាំងអ៊ីរ៉ង់ កុំឲ្យផលិតគ្រាប់បែកបរមាណូ។ ស្របគ្នានេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទៅលើរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ងថា ជាអ្នកនៅពីក្រោយ នៃការវាយប្រហារខាងលើ។ ដោយឡែក រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានចោទប្រកាន់ថា នេះជាការរៀបចំរបស់អាមេរិក ដើម្បីទម្លាក់កំហុសមកលើប្រទេសអ៊ីរ៉ង់ ដើម្បីយកលេសប្រើប្រាស់កម្លាំងយោធា ធ្វើសង្រ្គាមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងមានសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះ កុំឲ្យផលិតអាវុធបរមាណូ។ ការប្រកាសខាងលើរបស់លោកត្រាំ បានធ្វើឡើង ក្រោយពេលអាមេរិកបញ្ជូនកម្លាំងទាហានបន្ថែមជាង១០០០នាក់ និងសម្ភារសឹកជាច្រើនប្រភេទ ក្នុងនោះមាននាវាចម្បាំង បំពាក់ដោយមីស៊ីលជាង២០០ដើម និងនាវាផ្ទុកយន្តហោះ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
ចំណុចទាំងនោះហើយ បានធ្វើឲ្យ បណ្តាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល នៅជុំវិញពិភពលោក បានសម្រេចបញ្ចៀសការហោះហើរឆ្លងកាត់តំបន់សមុទ្រ Hormuz ដែលកំពុងតែមានវិវាទរវាងអ៊ីរ៉ង់និងអាមេរិក។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលអ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះ ស៊ើបការណ៍គ្មានមនុស្សបើករបស់អាមេរិក។
ជើងហោះហើរទាំងឡាយដែលឆ្លងកាត់ទីនោះត្រូវហោះវាង ដោយខ្លាចខ្លាចត្រូវមីស៊ីលបាញ់ច្រឡំ។ កន្លងមក មានបណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្នុងនោះមាន United Airlines បានឈប់ហោះហើរឆ្លងកាត់តំបន់សមុទ្រ Hormuz ។
ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways ក៏បានប្តូរទិសដៅហោះហើរ ផងដែរ ដើម្បីសុវត្តិភាពអ្នកដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍KLM របស់ប្រទេសហុល្លង់ ក៏បានសម្រេចបញ្ចៀសការហោះហើរនៅតំបន់នោះផងដែរ ។
សកម្មភាពខាងលើ របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិល កើតឡើងក្រោយពេល អាមេរិក ត្រៀមវាយប្រហារអ៊ីរ៉ង់ ក្រោយពេលកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍ដ៏ទំនើបរបស់អាមេរិក ។ ក្រោយការបាញ់ប្រហារ លោកត្រាំបានបញ្ជារឲ្យ វាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ ប៉ុន្តែ១០នាទីក្រោយមកក៏បានសម្រេចលុបចោលវិញ។
កាលពីថ្ងៃទី២០ខែមិថុនា កងទ័ពអ៊ីរ៉ង់ បានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលមានតម្លៃ១៨០លានដុល្លារ ដោយប្រើប្រាស់មីស៊ីលផលិត នៅក្នុងរបស់ខ្លួន។ ប្រភេទមីស៊ីលដែលអ៊ីរ៉ង់បាញ់ប្រហារនោះគឺ 3rd Khordad ហើយនេះក៏ជាមីស៊ីលការពារដែនអាកាសដ៏ទំនើបបំផុតរបស់អ៊ីរ៉ង់។
មីស៊ីល 3rd Khordad ផលិតឡើង ដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ហើយវាមានសមត្ថភាពការពារដែនអាកាសបានយ៉ាងល្អបំផុត។ ប៉ុន្ដែក្រោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក នោះមក សារព័ត៌មានអ៊ីរ៉ង់ បានផ្សព្វផ្សាយព័ត៌មានជុំវិញមីស៊ីល ដែលកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង ប្រើប្រាស់ នៅក្នុងការវាយប្រហារនោះ។ មីស៊ីលខាងលើ ផលិតឡើង ដោយក្រុមវិស្វករជាជនជាតិអ៊ីរ៉ង ដោយផ្ទាល់ ដែលផលិតឡើង នៅក្នុងអំឡុងឆ្នាំ២០១៤។
ដោយឡែកយន្តហោះគ្មានមនុស្សបើករបស់អាមេរិក អាចហោះហើរ ក្នុងកម្ពស់ រហូតដល់ទៅ១៨គីឡូម៉ែត្រ ដូចជា MQ-4C Triton ដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសនានា ពិបាកវាយប្រហារ។ ទោះជាយ៉ាងនេះក្ដី កម្លាំងទាហានការពារអ៊ីរ៉ង់ អាចបាញ់ប្រហារទៅលើយន្ដហោះស៊ើបយកការណ៍ដ៏ទំនើបគ្មានមនុស្សបើកបររបស់អាមេរិក ប្រកបដោយជោគជ័យ ពីមីស៊ីលផលិតក្នុងស្រុក។
នៅក្នុងការវាយប្រហារនោះ កងទ័ពរបស់អ៊ីរ៉ង មិនបានប្រើប្រាស់ប្រព័ន្ធការពារដែលអាកាសផលិត នៅក្នុងប្រទេសរុស្ស៊ី S-400 នោះទេ។ ក្រៅពីមីស៊ីល 3rd Khordad អ៊ីរ៉ង់នៅមានមីស៊ីលការពារដែនអាកាស ផលិតនៅក្នុងស្រុកជាច្រើនទៀត ដែលមានប្រសិទ្ធភាពជាងមីស៊ីលខាងលើនេះទៀតផង។ អ៊ីរ៉ង់បានដាក់ពង្រាយមីស៊ីលការពារ នៅគ្រប់ទិសទី តាមព្រំដែនរបស់ខ្លួន៕