(វិភាគ) ៖ រុស្ស៊ីចោទប្រកាន់អាមេមេរិក ព្យាយាមរុញច្រាន់អ៊ីរ៉ង់ធ្លាក់ចូលក្នុងរណ្តៅនៃសង្គ្រាម​

ចែករំលែក៖

នៅថ្ងៃទី​២២ខែមិថុនា រុស្ស៊ីបានចោទប្រកាន់​អាមេរិក  បង្កើតឲ្យមានស្ថានភាព អាក្រក់ ហើយរុញច្រានអ៊ីរ៉ង់ឲ្យធ្លាក់ចូលក្នុងរណ្តៅគ្រោះថ្នាក់ដោយសារសង្គ្រាម​។ រដ្ឋលេខាធិការក្រសួងការបរទេសអ៊ីរ៉ង់ លោក​ Sergei Ryabkov ​បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ពិចារណាឲ្យបានច្បាស់ ពីលទ្ធផល ពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់​។ រុស្ស៊ីក៏បានស្នើរដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមកើតឡើង ។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តី​ អធិកាបតីអាល្លឺម៉ង់លោកស្រី  Angela Merkel ​បានបញ្ជាក់ថា សហ​គមន៍អឺរ៉ុប បារម្ភយ៉ាងខ្លាំង ពិស្ថានភាព នៅក្នុងប្រទេសអ៊ីរ៉ង់ ពេលអាមេរិកត្រៀមប្រើប្រាស់កម្លាំងយោធា​។

ភាពតានតឹង នៅក្នុងតំបន់ឈូងសមុទ្រកាន់តែខ្លាំងឡើង  ក្រោយពេល នាវាដឹកប្រេងពីរគ្រឿងរងការបាញ់ប្រហារ បន្ទាប់មកយន្តហោះស៊ើបការគ្មានមនុស្សបើក​របស់ អាមេរិក រងការបាញ់ប្រហារដោយមីស៊ីលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់​។​ សកម្មភាពនោះធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយត្រៀមវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ង់​។

កន្លងមក លោកត្រាំបាន​លើកឡើងថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីរារាំងអ៊ីរ៉ង់ កុំឲ្យផលិតគ្រាប់បែកបរមាណូ។ ស្របគ្នានេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទៅលើរដ្ឋាភិបាលទីក្រុង​តេអ៊ីរ៉ងថា ជាអ្នកនៅពីក្រោយ នៃការវាយប្រហារខាងលើ។ ដោយឡែក រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានចោទប្រកាន់ថា នេះជាការរៀបចំរបស់អាមេរិក ដើម្បីទម្លាក់កំហុសមកលើប្រទេសអ៊ីរ៉ង់ ដើម្បីយកលេសប្រើប្រាស់កម្លាំងយោធា ធ្វើសង្រ្គាមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងមានសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះ កុំឲ្យផលិតអាវុធបរមាណូ។ ការប្រកាសខាងលើរបស់លោកត្រាំ បានធ្វើឡើង ក្រោយពេលអាមេរិកបញ្ជូនកម្លាំងទាហានបន្ថែមជាង១០០០នាក់ និងសម្ភារសឹកជាច្រើនប្រភេទ ក្នុងនោះមាននាវាចម្បាំង បំពាក់ដោយមីស៊ីលជាង២០០ដើម និងនាវាផ្ទុកយន្តហោះ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។

ចំណុចទាំងនោះហើយ បានធ្វើឲ្យ​ បណ្តាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល  នៅជុំវិញពិភពលោក បានសម្រេចបញ្ចៀសការហោះហើរ​ឆ្លងកាត់តំបន់សមុទ្រ​ Hormuz ​ដែលកំពុងតែមានវិវាទ​រវាងអ៊ីរ៉ង់និងអាមេរិក​។  សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលអ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះ ស៊ើបការណ៍គ្មានមនុស្សបើករបស់អាមេរិក​។

ជើងហោះហើរទាំងឡាយដែលឆ្លងកាត់ទីនោះត្រូវហោះ​វាង ដោយខ្លាចខ្លាចត្រូវមីស៊ីលបាញ់ច្រឡំ​។ កន្លងមក មានបណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្នុងនោះមាន​ United Airlines ​បានឈប់ហោះហើរឆ្លងកាត់តំបន់សមុទ្រ​ Hormuz ​។

ក្រៅពីនេះ ក្រុមហ៊ុន​អាកាសចរណ៍​ Qantas Airways ​ក៏បានប្តូរទិសដៅហោះហើរ ផងដែរ​ ដើម្បីសុវត្តិភាពអ្នកដំណើរ។  ក្រុមហ៊ុនអាកាសចរណ៍​KLM ​របស់ប្រទេសហុល្លង់ ក៏បានសម្រេច​បញ្ចៀសការហោះហើរនៅតំបន់នោះផងដែរ ។

សកម្មភាពខាងលើ របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិល កើតឡើងក្រោយពេល អាមេរិក ត្រៀមវាយប្រហារអ៊ីរ៉ង់ ក្រោយពេលកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍ដ៏ទំនើបរបស់អាមេរិក ។ ក្រោយការបាញ់ប្រហារ លោកត្រាំបានបញ្ជារឲ្យ វាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ ប៉ុន្តែ​១០នាទីក្រោយមកក៏បានសម្រេចលុបចោលវិញ​។

កាលពីថ្ងៃទី​២០ខែមិថុនា កងទ័ពអ៊ីរ៉ង់ បានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលមានតម្លៃ១៨០លានដុល្លារ ដោយប្រើប្រាស់មីស៊ីលផលិត នៅក្នុងរបស់ខ្លួន។ ប្រភេទមីស៊ីលដែលអ៊ីរ៉ង់បាញ់ប្រហារនោះគឺ 3rd Khordad ហើយនេះក៏ជាមីស៊ីលការពារដែនអាកាសដ៏ទំនើបបំផុតរបស់អ៊ីរ៉ង់។

មីស៊ីល 3rd Khordad ផលិតឡើង ដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ហើយវាមានសមត្ថភាពការពារដែនអាកាសបានយ៉ាងល្អបំផុត។ ប៉ុន្ដែក្រោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក នោះមក  សារព័ត៌មានអ៊ីរ៉ង់ បានផ្សព្វផ្សាយព័ត៌មានជុំវិញមីស៊ីល ដែលកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង ប្រើប្រាស់ នៅក្នុងការវាយប្រហារនោះ។ មីស៊ីលខាងលើ ផលិតឡើង ដោយក្រុមវិស្វករជាជនជាតិអ៊ីរ៉ង ដោយផ្ទាល់ ដែលផលិតឡើង នៅក្នុងអំឡុងឆ្នាំ២០១៤។

ដោយឡែកយន្តហោះគ្មានមនុស្សបើករបស់អាមេរិក អាចហោះហើរ ក្នុងកម្ពស់ រហូតដល់ទៅ១៨គីឡូម៉ែត្រ ដូចជា MQ-4C Triton  ដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសនានា ពិបាកវាយប្រហារ។ ទោះជាយ៉ាងនេះក្ដី កម្លាំងទាហានការពារអ៊ីរ៉ង់ អាចបាញ់ប្រហារទៅលើយន្ដហោះស៊ើបយកការណ៍ដ៏ទំនើបគ្មានមនុស្សបើកបររបស់អាមេរិក ប្រកបដោយជោគជ័យ ពីមីស៊ីលផលិតក្នុងស្រុក។ 

នៅក្នុងការវាយប្រហារនោះ កងទ័ពរបស់អ៊ីរ៉ង មិនបានប្រើប្រាស់ប្រព័ន្ធការពារដែលអាកាសផលិត នៅក្នុងប្រទេសរុស្ស៊ី S-400 នោះទេ។ ក្រៅពីមីស៊ីល 3rd Khordad អ៊ីរ៉ង់នៅមានមីស៊ីលការពារដែនអាកាស ផលិតនៅក្នុងស្រុកជាច្រើនទៀត ដែលមានប្រសិទ្ធភាពជាងមីស៊ីលខាងលើនេះទៀតផង។ អ៊ីរ៉ង់បានដាក់ពង្រាយមីស៊ីលការពារ នៅគ្រប់ទិសទី តាមព្រំដែនរបស់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print