វិវាទជុំវិញការចាកចេញរបស់អង់គ្លេស ពីសហគមន៍អឺរ៉ុប បានធ្វើឲ្យ វិវាទនយោបាយកាន់តែខ្លាំង បង្ខំឲ្យ នាយករដ្ឋមន្ត្រីអង់គ្លេសលាលែងចេញពីតំណែង ។ មកទលពេលនេះនៅមិនទាន់រស់បានអ្នកជំនួសនៅ ឡើយ។
បច្ចុប្បន្ន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson និងរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន លោក Jeremy Hunt ជាបេក្ខភាពចុងក្រោយបង្អស់ សម្រាប់ប្រជែងតំណែង នាយករដ្ឋមន្ត្រីអង់គ្លេស ជំនួសលោកស្រី Theresa May ដែលបានលាលែងចេញពីតំណែង។
តាមសារព័ត៌មាន Guardian បានផ្សាយថា ក្រោយការបោះឆ្នោត នៅក្នុងគណបក្ស កាលពីថ្ងៃទី២០ខែមិថុនា ក្នុងចំណោមបេក្ខភាពជាច្រើនរូប គឺច្រើសរើសបានតែពីររូបប៉ុណ្ណោះដែលទទួលបានការគាំទ្រខ្ពស់ ។ នៅក្នុងការបោះឆ្នោត លោក Boris Johnson នាំមុខដោយទទួលបានសំឡេងគាំទ្រដល់ទៅ១៦០ ចំណែក លោក Jeremy Hunt ទទួលបានតែ៧៧សំឡេងតែប៉ណ្ណោះ។ ចំណែកបេក្ខភាពទី៣គឺលោក Michael Gove ទទួលបាន៧៥សំឡេងគាំទ្រ គឺតិចជាង លោក Hunt តែ២ប៉ុណ្ណោះ ក៏ត្រូវបញ្ចប់ការប្រជែងតំណែងនាយករដ្ឋមន្ត្រី។
បេក្ខភាពទាំងពីររូប ប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស មានទស្សននយោបាយផ្ទុយ គ្នាទាំងស្រុង ដោយលោក Johnson គាំទ្រអង់គ្លេសចាកចេញពីអឺរ៉ុប ចំណែកលោក Hunt គាំទ្រ អង់គ្លេស បន្តរួមរស់នៅក្នុងសហគមន៍អឺរ៉ុបជាបន្តទៀត។
ចំពោះបេក្ខភាពទាំងពីររូប ខាងលើនឹងត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេច នៅក្នុង ខែកក្ក ឆ្នាំ២០១៩នេះ ដើម្បីជ្រើសរើសបុគ្គលតែម្នាក់គត់ឡើងកាន់តំណែងដឹកនាំអង់គ្លេស បន្តពីលោកស្រី Theresa May ៕