ខេត្តព្រះសីហនុ៖ មកដល់ម៉ោង៤និង៣៥នាទីរសៀលនេះ បានប្រគល់សពទាំង១៨ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ(ជូនសពទៅស្រុក១៧ និងបូជានៅវត្តលើម្នាក់ ឈ្មោះ ពិន លំអង) និងមានអ្នករបួស២៤នាក់ (២៣ស្នាក់នៅពេទ្យបង្អែកខេត្ត និងម្នាក់របួសធ្ងន់បញ្ជូនទៅ ពេទ្យលោកសង្ឃ)។
សោកនាដកម្មនេះ គឺប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានសំដែងនូវការសោកស្តាយរន្ធត់ចិត្ត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនជនរួមជាតិ ក្រុមគ្រួសារសព និងអ្នកដែលបានរងរបួស។
ក្នុងនោះមជ្ឈដ្ឋានប្រជាជន បុគ្គលិក មន្ត្រីរាជការសុីវិល សមត្ថកិច្ច ផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅនិងភាពកំសោយ ខ្វះការទទួលខុសត្រូវរបស់លោក យន្ត មីន អភិបាលខេត្ត ដែលសង្ឃឹមថាថ្នាក់លើនឹងវៈកាត់ក្នុងរឿងនេះ ។
សូមបញ្ជាក់៖ អក្សរពណ៌ខៀវឈ្មោះសពក្នុងបញ្ជី គឺជាប្តីប្រពន្ធ ធ្វើការនៅការដ្ឋានជាមួយគ្នា៕
...