ខេត្តព្រះសីហនុ៖ បញ្ហាជាច្រើនក្នុងតំណែងលោក យន្ត មីន ជាអភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ គឺមានរឿងមិនប្រក្រតីជាច្រើនបានបន្តកើតមាន ទាំងវិវាទដីធ្លី ការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ មានចន្លោះប្រហោង គ្រួសារ បក្ខពួកនិយម ការធ្វើអាជីវម្មអត់ច្បាប់ ការសាងសង់សំណង់អត់ច្បាប់។ល។ សូម្បីតែមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តក៏រអ៊ូរទាំពីភាពកម្សោយរបស់គាត់ដឹកនាំ នៅមានកម្រិត ហើយខ្វះការទទួលខុសត្រូវ និយាយបកស្រាយម្តងៗ ទទួលយកមិនបាន។ ដូចជាករណី សោកនាដកម្ម រលំបាក់អគារកម្ពស់៧ជាន់ បណ្តាលអោយកម្មករ-កម្មការិនី ១៨នាក់បានស្លាប់ និង២៤នាក់រងរបួស គឺថ្នាក់ដឹកនាំមានការសោកស្តាយរន្ធត់តក់ស្លុត ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ទោះជាមមាញឹកអញ្ជើញដឹកនាំប្រតិភូកម្ពុជា ទៅប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ ២ថ្ងៃក៏បានយកចិត្តទុកដាក់ជម្រុញអោយក្រុមការងារចុះអន្តរាគមន៍សង្គ្រោះជនរងគ្រោះទាំងថ្ងៃ យប់ ភ្លៀង ជាមួយនិងការសោកស្តាយនូវឧប្បតុ ហេតុដ៏រន្ធត់នេះបំផុត។
ដោយឡែកលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ នៅចំពោះមុខមហាជន មនុស្សដ៏ច្រើនកុះក សមត្ថកិច្ច មន្ត្រិរាជការ កងកម្លាំង ប្រជាជន ឆ្លើយតបនិងសំណួរអ្នកកាសែត តើសំណង់នេះមានច្បាប់អនុញ្ញាតឬអត់ ធ្វើតាមបទដ្ឋាន បច្ចេកទេស ស្តង់ដារ តាមការកំណត់ត្រួតពិនិត្យដោយជំនាញឬទេ..? លោកឆ្លើយយ៉ាងធូ ដូចដឹងត្រឹមតែល្ហើយថា៖ «សំណង់នេះអត់មានសុំច្បាប់អនុញ្ញាតផង ហើយខ្ញុំបានប្រាប់គេ២ដងដែរ តែពួកគេមិនព្រមឈប់សាងសង់សោះ ខ្ញុំមិនដឹងធ្វើមេចដែរ។ លោកបន្តថា៖ គេចេះលួចសាងសង់រហូត»។
ចំណុចនេះហើយ ទើបរឿងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្លាយទៅជាវិធានបទ ត្រូវបានមជ្ឈដ្ឋានជនរួមជាតិពិភាគ្សាជជែកគ្នាថាចាំមើលថ្នាក់លើ(ដក ឬមិនដក..?) ក្នុងនោះមតិស្ទើរក្របខណ្ឌទូទាំងប្រទេស តែងលើកយកមកនិយាយស្រដៀងៗគ្នាថា៖ លោក យន្ត មីន មិនបាច់ធ្វើការបកស្រាយនាំអោយតែវែងឆ្ងាយទេ ចាំបាច់អីដល់ថ្នាក់ធ្វើលិខិតបង្គាប់ការបង្កើតក្រុមការងារស្រាវជ្រាវ រកអោយឃើញពីអ្នកពាក់ព័ន្ធសំណង់អត់ច្បាប់ ធ្វើខុសបទដ្ឋានបច្ចេកទេសនោះធ្វើអី បើខ្លួនចៅហ្វាយខេត្តធ្វើការងារនេះមិនកើតតាំងពីសំណង់ចាប់សាងសង់ ដល់កម្ពស់៧ទៅហើយ បែរជា រលំបាក់អគារ សម្លាប់មនុស្ស និងរបួសជាច្រើននាក់ទើបបង្កើតក្រុមចុះស្រាវជ្រាវ..? គ្មានអ្នកណាខុសក្រៅពីលោក យន្ត មីន ទេកុំទៅបង្កើតចរិក កន្ទេលធំបន្លំដេក យកល្អលាលែងសុំឈប់ពីតំណែងទៅគ្រាន់សល់កិត្តិយសតិចៗ។
សូមរំលឹកថា៖ ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់លើកម្តងរួចមកហើយ រឿងចៅហ្វាយអសមត្ថភាព មិនចេះប្រើអំណាច មានដាវមិនចេះកាប់ ធ្វើជាថ្នាក់ដឹកនាំខេត្តខ្លាចឈ្មួញល្មើសច្បាប់ ក្នុងនោះសម្តេចធ្លាប់មានប្រសាសន៍ថា៖ (មានរឿងមួយមិនហ៊ានធ្វើគេ តែខ្ញុំមិនចង់បញ្ចេញឈ្មោះទេ ខ្ញុំបានវ៉ៃប្រាប់ទៅវិញនៅក្នុង Watapp របស់ខ្ញុំតាំងពីយប់ ដល់ពេលព្រឹកឡើង ពេលខ្ញុំជិះរថយន្តទៅពោធិចិនតុង ខ្ញុំបើកមើលបានឆ្លើយតប សិទ្ធអំណាចរបស់ចៅហ្វាយខេត្ត មិនអោយក្រុមហ៊ុនមួយ មិនអោយធ្វើនៅកន្លែងការដ្ឋានមួយ ក្រុមហ៊ុននោះនៅតែចចែសធ្វើ ចៅហ្វាយអត់ហ៊ានឃាត់ ចឹងចាំបាច់អីធ្វើចៅហ្វាយខេត្តធ្វើអី អោយក្រុមហ៊ុននោះធ្វើចៅហ្វាយខេត្ត បណ្តោយវាមិនល្អជាង ព្រោះអាក្រុមហ៊ុន វាធំជាងខេត្តទៅហើយ បានខ្ញុំវ៉ៃទៅវិញថា នេះជាសមត្ថកិច្ចអាជ្ញាធរ ២ម៉ោងទៀតត្រូវបិទអោយបាន ហើយខ្ញុំទាក់ទងទៅក្រុមហ៊ុននោះភ្លាម ខ្លួនគេទៅបិទ១ម៉ោងមុនទៅ បើ២ម៉ោងក្រោយ គឺរដ្ឋបាលចុះបិទហើយ ហេតុអីយើងមិនហ៊ានយកការទទួលខុសត្រូវ ត្រូវហ៊ានយកការទទួលខុសត្រូវដែនដីរបស់ខ្លួនខុសនិងបញ្ហា ឧទាហរណ៍ពាក់ព័ន្ធនិងបញ្ហា នគរូបនីយកម្ម ហើយរឿងយើងសមត្ថកិច្ចមិនព្រមអោយធ្វើ ហើយច្បាប់ពុំទាន់មាន ស្អីពុំទាន់មាន ក្រុមហ៊ុនទៅធ្វើ ហុយដី ហុយធ្លី ប៉ះពាល់ដល់ប្រជាជន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្លួនអត់ហ៊ានយកការសម្រេចនេះ ទៅខ្លាចក្រុមហ៊ុនទៅវិញ បើចឹងទេខ្ញុំសូមបញ្ជាក់ បើការធ្វើចៅហ្វាយខេត្តបែបនេះមិនចាំបាច់ធ្វើទេ អោយពួកថៅកែ ឬក៏ពួកគេហៅថា បើនិយាយពីក្រុមជល់មាន់ អោយអាពួកក្រុមជល់មាន់មកធ្វើចៅហ្វាយខេត្តវាល្អជាង..អត់ហ៊ានធ្វើអី ដល់ចុងក្រោយខ្ញុំស្រែក..មើល៍..មើលដាក់វាអោយបានមើល៍..ចេះដាក់បានដែរ អាហ្នឹងមកពីរឿងស្អី មកពីយើងមិនព្រមអនុវត្តនូវតួនាទីរបស់ខ្លួនដែលច្បាប់បានប្រគល់អោយអស់លោក ដាវអោយហើយតែមិនចេះប្រើ តែចង់ទារដាវខ្លាំងណាស់)..។
ករណីនេះហើយទើបមានមតិពីមជ្ឈដ្ឋានទូទៅកំពុងទាយទុកមុនថា៖ លោក យន្ត មីន មិនអាចក្លាយជាអភិបាលខេត្តបានទៀតទេបើនិយាយស្រដៀងអ្នកសូវចេះទទួលខុសត្រូវដូចជាពាក្យថា៖ «សំណង់នេះអត់មានសុំច្បាប់អនុញ្ញាតផង ហើយខ្ញុំបានប្រាប់គេ២ដងដែរ តែពួកគេមិនព្រមឈប់សាងសង់សោះ ខ្ញុំមិនដឹងធ្វើមេចដែរ។ លោកបន្តថា៖ គេចេះលួចសាងសង់រហូត»។ ចឹងទុកក៏មិនចំណេញ ដកសិនក៏មិនខាត មានតែមហាគាំទ្រ អបអរសាទរ បើរដ្ឋាភិបាលដកបុគ្គល យន្ត មីន នេះ។ មិនដែលចៅហ្វាយខេត្តគ្មានសិទ្ធឃាត់សំណង់អត់ច្បាប់ ខ្លាចអំណាចឈ្មួញ ឬមួយវប្បធម៍កន្ទេលធំបន្លំដេក ញៀនជាមន្ត្រីគ្រាប់ល្ពៅ..? ពិសេសសំណង់មុនរលំបាក់ គឺមានឡានស្ទួចដែកនៅលើអគារកំពុងសាងសង់ទៀត សម្រាប់ស្ទួចដែកនិងសំភារៈសំណង់ឡើងលើ ខុសពីសំណង់ផ្សេងគេមានឧបករណ៍ស្ទួចពីដីឡើងទៅលើ ដូច្នេះសំណង់កំពុងសាងសង់មិនអាចទ្រទំងន់ដ៏ធ្ងន់លើការដ្ឋានកំពុងសាងសង់បានទេ៕
ដោយ៖ សុខ ខេមរា