កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយព្រហ្មទណ្ឌខណ្ឌចំការមននឹងខណ្ឌទួលគោកព័ទ្ធចាប់ក្រុមចោរប្លន់១ក្រុមនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

ចែករំលែក៖

     ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមននឹងខណ្ឌទួលគោក ស្រាវជ្រាវមុខសញ្ញាដែលធ្វើសកម្មភាពវៃប្លន់យកម៉ូតូបានសម្រេចនៅចំណុចផ្លូវ៤៣២កែងផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព័ទ្ធចាប់ខ្លួននៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់បានបក្ខពួកចំនួន៧នាក់ <ស្រី១នាក់>។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

     ជនសង្សយ័ទាំង៧នាក់ដែសមត្ថកិច្ចឃាត់ខ្លួន

ទី១ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈលេខ៣C ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី២ ឈ្មោះសីុម ពេជ្រមនោរម្យ ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៣ ឈ្មោះសុខ ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈលេខ៦៥A ផ្លូវ២១០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៤ ឈ្មោះ មឿន ស្រីស្រស់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈជួល ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ទី៥ ឈ្មោះខៀវ ចន្ថា ហៅម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈជួល ផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៦ ឈ្មោះ បុិក វាសនា ហៅទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ និងទី៧ ឈ្មោះហឹុម សុខលាង ហៅរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅស្រុកសំរោង ខេត្តតាកែវ។ជនរងគ្រោះមានឈ្មោះ សុ៊ន តាស់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅយានដ្នានរថយន្តផ្លូវលេខ១៦៧ក្នុងសង្កាត់ទួលទំពួងទី២មុខរបរយាមឃ្លាំងរថយន្ត ចំណែកមូ៉តូដែលត្រូវក្រុមចោរយកទៅនោះមា៉កc125សេរីឆ្នាំ២០១៥ពាក់ស្លាកលេខ1CV6288។

       ក្រោយពេញឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតម៉ូតូបាន៣គ្រឿងទី១ម៉ាកនិចពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ១cv-៧០៩៥, ទី២ម៉ាកសងសេ១២៥ សេរីឆ្នាំ២០១០ ឡើងតែមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១ak-៩៤៣២ និង១គ្រឿងទៀត ជាមួយរបស់ជនរងគ្រោះ ម៉ាកសងសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។

    បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់រួមទាំងវត្ថុតាងត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕     គួរំលឹកផងដែរពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យ១ក្រុមមានគ្នាប្រមាណ៦ទៅ៧នាក់ បានធ្វើសកម្មភាព វៃប្លន់យកម៉ូតូ១គ្រេឿងម៉ាកសងសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខពីបុរសម្នាក់ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ខណៈដល់ចំណុចកែងផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជនសង្ស័យធ្វើសកម្មភាពវៃនិងគប់ដំុថ្ម យកម៉ូតូពីជនរងគ្រោះបានសម្រេច៕ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងព្រហ្មទណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print