ខេត្តត្បូងឃ្មុំ; ដើម្បីឆ្លើយតបនិងសំណូមពរ របស់ព្រះចៅអធិការ និងគណៈកម្មការវត្ត ដូនមាស លោក វ៉ា សារិទ្ធ អនុប្រធានក្រុមការងារបក្សប្រជាជនចុះជួយស្រុកតំបែរនិងជាប្រធាក្រុមការងារបក្សប្រជាជនចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ បាននាំយកអំណោយជាសីុម៍ង ចំនួន១០តោន របស់លោក ហ៊ុន ណេង តំណាងរាស្ត្របក្សប្រជាជនកម្ពុជា មណ្ឌល កំពង់ចាម មកប្រគេនជូនវត្ត ដូនមាស ក្នុង ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយក្រៅពីប្រគេនសីម៍ង លោកប្រធានក្រុមការងារ ក៏បាននាំយកថវិការ របស់លោក វ៉េងសុ ខុន មួយចំនួនប្រគេន និងចែកជូនដល់ព្រះសង្ស គណៈកម្មការ អាចារ្យវត្ត លោកយាយជីតាជី ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះផងដែរ។
ក្នុងឱកាសនោះដែរ លោក វ៉ា សា រិ ទ្ធ ក៏ បាន ពាំនាំ ប្រសាសន៍ សួរសុខទុក្ខ ពី សំណាក់ លោក ហ៊ុន ណេ ង ជូន ប្រគេនដល់ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ ហើយ លោក ក៏បាន ថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែលមានបងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ យកចិត្តទុកដាក់ជួយទំនុកបំរ៉ុងដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ច ទាំងវិស័យ អាណាចក្រ និង ពុទ្ធិចក្រ។
ក្នុងនោះ លោក វ៉ា សារិទ្ធ បានថ្លែងលើកឡើងនៅពេលនោះថា សូមឲបក្សប្រឆាំងបញ្ឈប់ នូវវប្បធម៍ ញះុញង់ និង លាបពណ៍ខ្មែរគ្នាឯងទៅ ហើយងាកមករួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋចំពោះមុខ ព្រោះថា វាសនា ប្រទេស សីុរី និងអីុរ៉ាក់ មកដល់ពេលនេះ គឺកើតឡើងមកពីការញះុញង់លាបពណ៍គ្នានេះឯង ដែលនាំឲមានការបង្ហូឈាម និងបែកបាក់ជាតិ។
ជាមួយគ្នានោះលោករំលឹកបញ្ជាក់ថា កុំតែមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏មិនអាចមានអ្វីៗ សព្វបែបយ៉ាងដូចសព្វថ្ងៃនេះទេ ហើយក៏គ្មានវត្តមានបក្សប្រឆាំងមកធ្វើរនយោបាយ បែបញះុញុងនិងលាបពណ៍នៅប្រទេសកម្ពុជា ដែរ ដូច្នេះសូមបងប្អូនត្រូវមានជំហរ រឹងមាំជឿជាក់លើការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន យើងទើប ធ្វើរឱ្យប្រទេសជាតិ មានសន្តិសុខនិងការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានជំរុញឱ្យប្រធានក្រុមបក្សចូលមូលដ្ឋានភូមិឃុំត្រូវចុះចលនាជាប្រចាំជាមួយប្រជាពលរដ្ឋខិតខំកសាងកម្លាំងបក្សនិងមានសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ។ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវធ្វើអំពើល្អ ប្រចាំជាមួយប្រជាពលរដ្ឋកុំឱ្យប្រជាពលរដ្ឋមានការខ្នាន់ខ្នាក់មកលើសមត្ថកិច្ចព្យាយាមយកគំរូល្អតាមថ្នាក់ដឹកនាំមូលដ្ឋាន ណាដែលគណប្រជាជនឈ្នះឆ្នោតព្រោះអំពើល្អរបស់យើងគឺជាសន្លឹកឆ្នោតសម្រាប់គណបក្សយើង៕វណ្ណះ