ដំណឹងបឋម៖ អាច លោក អ៊ុន ចាន់ដា នឹងធ្វើជាអភិបាលខេត្តកំពង់ចាម ​លោក ប្រាក់ សុវណ្ណ នឹងជាអភិបាលខេត្តព្រះវិហារ ខណៈព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពខ្លះបានអោយដឹងថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំ​យោបល់សម្តេច ហ៊ុន សែន លើការផ្គូរផ្គង​បេក្ខភាពអភិបាល​ខេត្តមួយចំនួន។ សម្តេច ស​ ខេង បានវាយតម្លៃពីបេក្ខភាព លោក គួច ចំរើន សម្រាប់តំណែងអភិបាល​ខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែល​ត្រូវ​ផ្ទេរភារកិច្ច​ឲ្យទៅ​បម្រើ​ការងារនៅ​ទីស្តីការក្រសួងមហាផ្ទៃ។ ករណីនេះព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ជាផ្លូវការនៅមុននេះបន្តិច។
ជាក់ស្តែងសម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមាន​របស់​លោក គួច ចំរើន កាលពីពេល​ដែល​លោក​នៅ​ជាអភិបាលខណ្ឌមានជ័យ ខណ្ឌ​ដួនពេញ និងខេត្តកំពង់ចាម។

សម្រាប់តំណែងអភិបាល​ខេត្តកំពង់ចាម សម្តេច ស ខេង បាន​មើលឃើញពីបេក្ខភាព​របស់​លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បាន​មើលឃើញពីតួនាទីដ៏សក្តិសម​របស់​លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាល​ខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាល​ស្រុក​កំចាយមារជិត១០​ឆ្នាំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print