ប្រជាពលរដ្ឋ​ក្រីក្រ​១៤៦៤​គ្រួសារ ​ទទួល​អំណោយ​ពី​អង្គការ​មូលនិធិ​ ពុទ្ធសាសនា​ ឆឺ​ជី​-​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ៖​ អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​ប្រចាំ​កម្ពុជា​ បាន​នាំ​យក​នូវ​អង្ករ​ ជាង​ ៥៨​តោន​ ទៅ​ចែក​ជូន​ ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុង​សង្កាត់​ទាំង​៥​នៃ​ខណ្ឌ​ព្រែក​ព្នៅ​ ចំនួន​១៤៦៤​គ្រួសារ​ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​៤០​គីឡូក្រាម​។​

dw (4)

​ការ​ផ្ដល់​អង្ករ​នេះ​បាន​ធ្វើ​ឡើង​នា​ ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ ពី​ លោក​ សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ម៉ៅ​បូ​រ៉ា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ រួម​នឹង​មន្ដ្រី​អាជ្ញាធរ​ មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត​។​

​ថ្លែង​នៅ​ក្នុង​កម្មវិធី​នោះ​ លោក​ លោក​ សៀ​ មិ​ញ​ស៊ី​ញ​ ប្រធាន​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អង្គការ​ មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​ បាន​បង្កើត​ឡើង​ដំបូង​នៅ​តៃវ៉ាន់​ដែល​ជា​មូលនិធិ​ពុទ្ធសាសនា​ក្រៅ​រដ្ឋាភិបាល​ បង្កើត​ឡើង​ដោយ​ ភិក្ខុនី​ ជី​ង​យៀន​ ។​ ឆឺ​ជី​អនុវត្ត​តែ​ការងារ​១​គត់​ គឺ​ការ​សាបព្រោះ​គ្រាប់ពូជ​នៃ​ក្ដី​ស្រឡាញ់​ បំផុស​ក្ដី​ស្រឡាញ់​ដល់​មនុស្ស​ម្នាក់ៗ​ ដើម្បី​ជួយ​ដល់​អ្នក​មានទុក្ខ​ និង​គោរព​សាសនា​នៃ​មនុស្ស​រៀងៗ​ខ្លួន​។​

​ក្ដី​មេត្តាករុណា​ គឺ​មិន​ត្រឹម​ តែ​ ស្រឡាញ់​គ្រួសារ​យើង​នោះ​ទេ​។​ ក្ដី​មេត្តា​ គឺ​មិន​ប្រកាន់​សាសនា​ ពូជសាសន៍​ ព៌​ណ​សម្បុរ​ វណ្ណៈ​ ឡើយ​។​ ជាមួយនឹង​ក្ដី​មេត្តា​ គឺ​ត្រូវ​ចេះ​ជួយ​ ស្រោចស្រង់​ដល់​អ្នក​ជួប​ទុក្ខ​លំបាក​ ឈឺ​ថ្កាត់​ បើ​ក្នុង​ចិត្ត​ មាន​តែ​ក្ដី​ស្រឡាញ់​គឺ​មិន​គ្រប់គ្រាន់​ទេ​ គឺ​ត្រូវ​តែ​អនុវត្តន៍​វិធី​ស្រោចស្រង់​ដល់​អ្នក​មានទុក្ខ​លំបាក​ថែម​ទៀត​ ទើប​ប្រសើរ​។​

​លោក​សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ថ្លែងអំណរគុណ​ដល់​ អង្គការ​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ជី​ ប្រចាំ​កម្ពុជា​ ដែល​បាន​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ នេះ​ជា​ ទ​ង្វើ​ដ៏​ប្រពៃ​ជា​វប្បធម៌​ចែករំលែក​ជួយ​គ្នា​ទៅ​វិញ​ទៅ​ មក​ ដែល​ជា​ការ​បង្ហាញ​ពី​ការ​ សាមគ្គីភាព​ និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ អភិបាល​ខណ្ឌ​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ទាំងអស់​ ថ្វី​ត្បិត​តែ​អំណោយ​ ត្រូវ​បាន​ផ្ដល់​ជូន​បងប្អូន​ ពី​ច្រើន​ផ្នែក​ច្រើន​ស្ថាប័ន​ជា​បន្ដបន្ទាប់​ ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​ផ្ដេកផ្ដួល​តែ​ទៅ​លើ​អំណោយ​នោះ​ទេ​ គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រកស៊ី​ ប្រកប​កិច្ច​ការងារ​ ក្នុង​ជីវភាព​ ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ។​សម្រាប់​ប្រជា​កសិករ​ ត្រូវ​ខិតខំ​ប្រកបការងារ​ធ្វើស្រែ​ចំការ​ ចិញ្ចឹមសត្វ​ និង​ដាំ​ដំណាំ​រួម​ផ្សំ​ ថែម​ទៀត​ ដើម្បី​លើក​ស្ទួយ​ជីវភាព​ គ្រួសារ​ឲ្យ​បាន​ធូរធារ​ ព្រោះ​ យើង​មាន​ ពូជពង្ស​ ដូនតា​ ជា​អ្នក​ឧស្សា​ព្យាយាម​ ជា​អ្នក​ស្រវាស្រទេញ​ក្នុង​ការងារ​ កសាង​បាន​នូវ​សមិទ្ធិ​ផល​ជា​ច្រើន​ និង​បាន​បន្សល់​ទុក​ ដល់​កូនចៅ​ជំនាន់​ក្រោយ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​លោក​សុខ​ សម្បត្តិ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ឡើង​ថ្លែង​អំណរ​អរគុណ​ដល់​ប្រធាន​ អង្គការ​ មូលនិធិ​ពុទ្ធសាសនា​-​កម្ពុជា​រួច​មក​ ក៏​មានកម្ម​វិធី​រៃ​អង្គាស​ និង​បរិ​ច្ចាក​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ពី​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​សម្រាប់​យក​ទៅ​បរិ​ច្ចាក​ដល់​ប្រ​ជ​ពលរដ្ឋ​ក្រីក្រ​ដ៏​ទៃ​ទ​ពត​ផង​ដែរ​ ៕​

dw (6)

dw (5)

dw (2)

dw (9)

dw (7)

dw (3)

dw

dw (8)

dw (1)

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print