ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលត្រូវរថយន្តបង្កម៉ាកCOROLLA បើកក្នុងល្បឿនលឿនហើយបានជ្រុលទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ហើយបានវិលគូទមកបុកគគូទម៉ូតូនិងជនរងគ្រោះតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ចរារណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខការ៉ាសសាំងតូតាល់ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក COROLLA ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G.5109 បើកបរដោយបុរសម្នាក់និងរួមដំណើរ៤នាក់ទៀតក្នុងរថយន្ត បានបើកក្នុងល្បឿនលឿនទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហតុស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កបានវិលគូទមកបុកកន្ទុយម៉ូតូ១គ្រឿងទៀតម៉ាកហង់ដាសង់ប៊ិច ពណ៌្មខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL.0897 ដែលជិះដោយបុរសម្នាក់ទិសដៅស្របគ្នា មកបុកពេញទំហឹងតែម្ដងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯអ្នកបើកបរនិងអ្នករួមដំនើរក្នុងរថយន្តគ្មានអ្នករងរបួសធ្ងន់នោះទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងជំនាញទំនាក់ទំនងទៅរថយន្តស្ទួច មកដឹកយកទៅរក្សាទុកការិយាល័យចរារណ៍រាជធានីភ្នំពេញរងចាំដោះស្រាលតាមផ្លូវច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ