ព័ត៌មានថ្មី ដុតបំផ្លាញចោលផលិតផលគ្រឿងក្នងជ្រូក១ តោនខូចគុណភាពនាំពីប្រទេសថៃចូលកម្ពុជាខុសច្បាប់ ចែករំលែក៖ ខេត្តបន្ទាយមានជ័យ : មន្រ្តីជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យបបននាំយកផលិតផលសត្វជ្រូកជាប្រភេទគ្រឿងក្នុងជ្រូក១តោនខូចគុណភាពនាំចូលខុសច្បាប់ពីប្រទេសថៃមកកម្ពុជា ដើម្បីដុតកំទេចចោលនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវិធានការរទប់ស្កាត់នៃការនាំចូលលផិតផលអាហារខូចគុណភាពបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្រោមការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក មាស ច័ន្ទពិសិដ្ឋ ។ការដុតបំផ្លាញចោលផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពខុច្បាប់បន្ទាប់ពីមន្រ្តីគយចល័តបង្រ្កាបអំពើរត់ពន្ធតំបន់៥នៃនាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើសប្រចាំនៅគល់ស្ពានទឹកថ្លាសហការជាមួយ និងមន្រ្តីពេទ្យសត្វ បង្រ្កាបផលិតផលគ្រឿងជ្រូកទាំងនោះដឹកផ្ទុកតាមរថយន្តទួរីស១គ្រឿងនៅចំណុចកំណាត់ផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសភ័ណ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលរថយន្តដឹកផ្ទុកផលិតផលគ្រឿងក្នុងជ្រូកចេញពីក្រុងប៉ោយប៉ែតបម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថាតាមការត្រួតពិនិត្យទៅលើផលិតផលគ្រឿងក្នុងជ្រូកចំនួន១តោនខាងលើគឺការនាំចូលដឹកជញ្ជូនពីប្រទេសថៃចូលមកកម្ពុជាគ្មានស្តង់ដាត្រឹមត្រូវនិងពុំមានលិខិតបញ្ជាក់ពី មន្រ្តីជំនាញនោះឡើយដោយការនាំចូលវាផ្ទុយនិងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មត្រង់ជំពូក៩មាត្រា៦០ចំពោះការនាំចូលផលិតផលសត្វត្រូវមានវិញ្ញាបត្របសុព្យាបាលដែលចេញដោយ អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនាំចេញនិងគោរពតាមបទដ្ឋានបច្ចេកទេសនៃព្រះរាជាណា ចក្រកម្ពុជា។ពិនិត្យឃើញថាការដឹកជញ្ជូននូវផលិតផលសត្វជ្រូកបាត់បង់បរិមាណគុណភាព ក៏ត្រូវបានស្នើសុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីដុតកំទេចចោលអនុវត្ត តាមវិធានការបសុពេទ្យ។ដោយឡែកអ្នកបើករថយន្តដឹកផ្ទុកផលិតផលសត្វជ្រូកនោះកំពុងតែសាកសួរនិងចាត់ការតាមនីតិវីធីច្បាប់។ សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានបង្រ្កាបនៃការនាំចូលផលិតផលសត្វជ្រូកខូចគុណភាពខុសច្បាប់ពីថៃមកកម្ពុជា។កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបបានការដឹកជញ្ជូនផលិតផលសត្វជ្រូកជាងកន្លះតោន នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ការបង្រ្កាបនោះត្រូវគេមើលឃើញថាជាវិធានការរឹតបន្តឹងនៃការនាំចូលផលិតផលម្ហូបអាហារដែលមានហានិភ័យពីប្រទេសជិតខាងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរពីសំណាក់ឈ្មួញខិលខូច ដែលគិតតែប្រាក់ចំណេញមិនគិតពីសុវត្ថិភាព សុខភាព ប្រជាពលរដ្ឋទូទៅនោះ៕សំ វិច្ឆិកា ... ចែករំលែក៖