បុរស​២​នាក់​រង​របួសធ្ងន់​ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅ​លើ​ទ្រូងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល៖​ បុរស​២​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បុរស​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូឌុប​គ្នា​បោះពួយ​ទៅ​បុក​គូថ​រថយន្ត​ដឹក​ទំនិញ​ខូច​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវជាតិ​លេខ​៦​ កាលពី​វេលា​ម៉ោង​២១​ និង​១៥​នាទី​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​កោះរ​ការ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

20151220172140 (1)

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ បុរស​ទាំង​២​នាក់​ដែល​រង​របួសធ្ងន់​នោះ​ ទី​១-​ឈ្មោះ​ លាស់​ សារី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ (​ជា​អ្នកបើកបរ​ម៉ូតូ​)​ ទី​២-​ឈ្មោះ​ លឹ​ម​ រិ​ទ្ធ​សា​វាន់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ (​ជា​អ្នក​រួម​ដំណើរ​)​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​មេត្រី​លើ​ ឃុំ​ឫស្សី​ជ្រោយ​ស្រុក​មុខកំពូល​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ ធុន​សេ​១១០​ ពណ៌​ទឹកប៊ិច​ គ្មាន​ស្លាក​លេខ​ ។​ ចំណែកឯ​រថយន្ត​ម៉ាក​នី​សាន់​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-1859​ ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​នី​សាន់​ផ្ទុកទំនិញ​ពេញ​លើ​រថយន្ត​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​នេះ​បាន​ដាច់​កង់​ខាង​មុខ​មួយ​ចំហៀង​ ។​ ដោយ​ទៅ​មុខ​លែង​រួច​អ្នកបើកបរ​បាន​ឈប់​រថយន្ត​នៅ​លើ​ទ្រូងផ្លូវ​ ដើម្បី​ជួសជុល​ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើក​ទៅ​ដល់​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​២​នាក់​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​រថយន្ត​ និង​ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​ដកហូត​ បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

20151220172120

20151220172139 (2)

20151220172139

...

ដោយ៖ ស្អាង​ជ័យ​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print