នគរបាល​ខេត្តបាត់ដំបង​បន្ត​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​បក្ខពួក​ចោរប្លន់​បន្ថែម​ទៀត​ ក្រោយ​ពី​បង្ក្រាប​ចាប់​បក្ខពួក​ និង​អ្នក​ផ្សំ​គំនិត​ក្នុង​អំពើ​ប្លន់​៤​នាក់​នៅ​ក្រុង​បាត់ដំបង

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ នគរបាល​ខេត្តបាត់ដំបង​កំពុង​តែ​មមាញឹក​បន្ត​តាម​ស្វែងរក​បង្ក្រាប​ចាប់​ឃាត់​ខ្លួ​ក​បក្ខពួក​ ក្រុម​ចោរប្លន់​អាជីវករ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដែល​នៅ​សេសសល់ ​គ្រា​ដែល​នគរបាល​ខេត្តបាត់ដំបង​ បាន​ស្រាវជ្រាវ ​ស៊ើបអង្កេត​កំណត់​បាន​មុខសញ្ញា​ បក្ខពួក​ចោរប្លន់ ​ដែល​រត់គេច​ខ្លួន​នោះ​បាន​ហើយ ​។​

IMG_2279

ការ​បន្ត​ស្វែងរក​ចាប់ខ្លួន​ក្រុ​ម​ចោរប្លន់​ដែល​នៅ​​សេសសល់​របស់​ក​ងកម្លាំង​នគរបាល​ខេ​ត្ក​ត​បាត់ដំបង​ បន្ទា​ប់​ពី​នគរបាល​ខេត្តបាត់ដំបង​ ទើបតែ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បក្ខពួក​ក្រុម​ចោរប្លន់ ​និង​អ្នក​ផ្សំ​គំនិត​ក្នុង​អំពើ​ប្លន់​នោះ ​បាន​សម្រេច​បាន​២​នាក់​បន្ថែម​ទៀត ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្ថិត​ក្នុង​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ក្រោម​ការ​អនុវត្ត​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ។​

​សូម​បញ្ជាក់​ថា​ករណី​អំពើ​ប្លន់​ទៅ​លើ​អាជីវករ​អ្នកលក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​២​ សង្កាត់​ទួល​តា​ឯក​ មក​ដល់​ពេល​នេះ​ក្រុម​បក្ខ​ពួ​ល​ចោរប្លន់​ប្រុស​ស្រី​និង​អ្នក​រួមគំនិត​៤​នាក់​ហើយ​ត្រូវ​បាន​នគរបាល​ខេត្តបាត់ដំបង​ និង​កម្លាំង​ងា​វុ​ធ​ខេត្ត​បង្ក្រាប​បានជា​បន្តបន្ទាប់​ ក្រោយ​ក្រុម​ចោរប្លន់​ដែល​មាន​គ្នា​ ៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​អាវុធ​វែង​ខ្លី​៣​ដើម​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​មាស​ប្រាស់​អ្នកលក់​មាស​ បាន​សម្រេច​យ៉ាង​សន្ធឹកសន្ធាប់​រួច​ហើយ​មក​នោះ​។​

​បក្ខពួក​និង​អ្នក​រួមគំនិត​ចោរប្លន់​ដែល​នគរបាល​ខេត្តបាត់ដំបង​ទើបតែ​បង្ក្រាប​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​បង្ហាញ​អត្តសញ្ញាណ​នៅ​ចំពោះ​មុ​ស​អ្នក​សារព័ត៌មាន​ និង​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជុំវិញ​នៃ​ការ​បង្ក្រាប​បាន​ជនសង្ស័យ​ទាំ​២​នាក់​ចុង​ក្រោយ​នេះ​។​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​១,​ហាំ​ សុ​ផាត​ហៅ​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២៩​ ឆ្នាំ​ គ្មាន​មុខរបរ​ពិត​ប្រា​កកដ​ ២,​ហេង​ លី​ ហៅ​ជា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ប្រកប​មុខរបរ​មេកា​ហាង​ខា​រ៉ា​អូរ​ខេ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ឈ្មោះ​ ហាំ​ សុ​ផាត​ ហៅ​ម៉ា​ប់រួម​មាន​ កេះ​ដែក​ដាក់​មាស​២​កេះ​ និង​បន្តោង​ខ្សែ​ក​ផ្លា​ទី​ន​១​ ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​។​ ដកហូត​ពី​ស្ត្រី​ឈ្មោះ​ ហេង​ លី​ ហៅ​ជា​ រួម​មាន​ម៉ូតូ​ឃ្លី​ក​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៥​ មួយ​គ្រឿង​ កាំភ្លើងខ្លី​ក​រ៉ូ​ឡូ​ វាំង​ដឺ​ឡុ​ង​ ១​ដើម​គ្រាប់​ចំនួន​៤៣​គ្រាប់​ ខ្សែដៃ​ផ្លា​ទី​ន​១​ខ្សែ​ និង​បន្តោង​ខ្សែ​ក​ផ្លា​ទី​ន​១​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​នគរបាល​ខេត្តបាត់ដំបង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​ដឹ​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ​ហាំ​ សុ​ផាត​ ហៅ​ម៉ា​ប់​ ជា​សមាជិក​ក្រុម​ចោរប្លន់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្រុង​បាត់ដំបង​ ចំណែក​ស្ត្រី​ឈ្មោះ​ ហេង​ លី​ ហៅ​ជា​ ជា​សង្សារ​សមាជិក​ក្រុម​ចោរប្លន់​ម្នាក់​ទៀត​ ហើយ​ស្ត្រី​រូប​នេះ​ ជា​អ្នក​បង្ក​លក្ខណៈ​ឱ្យ​ក្រុម​ចោរប្លន់​ទាំងនោះ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ផង​និង​សម្រួល​ឱ្យ​ក្រុម​ចោរប្លន់​រត់គេច​ខ្លួន​ផង​ ហើយ​ស្ត្រី​រូប​នោះ​ក៏​ទទួល​បាន​គ្រឿងអលង្ការ​មួយ​ចំនួន​ពី​អំពើ​ប្លន់​នោះ​ដែរ​ ដោយ​គ្រឿងអលង្ការ​មួយ​ចំនួន​នោះ​ត្រូវ​បាន​ ស្ត្រី​រូប​នោះ​លក់​យក​មក​ទិញ​ម៉ូតូ​ម៉ាក​ឃ្លី​ប​ពណ៌​ក្រហម​ និង​នៅ​សេសសល់​គ្រឿងអលង្ការ​តិចតួច​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​បាន​។​គ្រឿងអលង្ការ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​នោះ​ហើយ​។​

​សូម​រំលឹក​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែធ្នូ​ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​២​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​វែង​ខ្លី​ចំនួន​៣​ដើម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​អ្នកលក់​មាស​២​នាក់​ប្តី​ប្រពន្ធ​ដោយ​បាញ់​គំរាម​បី​គ្រាប់​ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​ស​ន្ធឹ​ហ​សន្ធាប់​បាន​សម្រេច​ ខណៈ​ដែល​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ជិះ​រថយន្ត​ចេញពី​កន្លែង​លក់​មាស​នៅ​ផ្សារណាត់​ មក​ដល់​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​ ។​

ក្រោយ​ពី​ប្លន់​រួច​ហើយ​ក្រុម​ចោរប្លន់​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​។​នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​និង​ធ្វើការ​ត្រួតពិនិត្យ​គ្រប់​ ច្រកល្ហក​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ទាំងនោះ​ ។​ក្រោយ​ពី​អំពើ​ប្លន់​នោះ​ភ្លាម​នៅ​ពេល​នោះ​សមាជិក​ក្រុម​ចោរប្លន់​ពីរ​នាក់​ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​បង្ក្រាប​។​

លុះ​នៅ​ថ្ងៃ​ទី​១៧​ និង​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមាជិក​ក្រុម​ចោរប្លន់​និង​អ្នក​រួមគំនិត​២​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ សមត្ថកិច្ច​រក​ឃើញ​ដកហូត​បាន​គ្រឿងអលង្ការ​ មួយ​ចំនួន​ធំ​ពី​ក្រុម​ចោរប្លន់​ទាំងនោះ​ និង​ដកហូត​កាំភ្លើងខ្លី​២​ដើម​ផង​ដែរ​។​សមាជិក​ក្រុម​ចោរប្លន់​ទាំង​ ៤​នាក់​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​តុលាការ​បាន​បញ្ជា​យក​ទៅ​ឃុំខ្លួន​បណ្តោះ​ អាសន្ន​ដាក់​ពន្ធនាគារ​ខេត្តបាត់ដំបង​នោះ​ហើយ​ ៕​

IMG_2280

IMG_2277

IMG_2257

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print