ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេមានគ្នាមួយក្រុមនាំគ្នាមកអង្គុយផឹកស៊ីនៅសួនច្បារជាប់របងផ្ទះជួលដំបូលខៀវខាងលិចហើយត្រូវជនមិនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយដំបង និងដែកបានមកព្រួតវាយប្រហារទៅលើក្រុមជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់២នាក់ ហើយក្រុមបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តងដោយមិនដឹងមូលហេតុ ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅលើសួនច្បារមុខរោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជន រងគ្រោះរបួសធ្ងន់ឈ្មោះ រ៉ន ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងកាត់កញ្ចក់ ស្នាក់នៅផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង របួសរយះដៃទាំងសងខាង និងម្នាក់ទៀតឈ្មោះ ប៉ុច ចាវ ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងកាត់កញ្ចក់ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រយះដៃខាងស្តាំនិងត្រូវពោះមួយដែកសរសៃ ។
តាមសំដីពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានចេញមកពីធ្វើការមានគ្នាប្រមាណ១០នាក់បាននាំគ្នាទៅអង្គុយស៊ីផឹកនៅលើសួនច្បារជាប់របងផ្ទះជួលដំបូលខៀវ ខាងលិច ខណៈពេលនោះស្រាប់តែមានជនសង្ស័យ មានគ្នាជាង១០នាក់ ប្រដាប់ដោយដំបង ខ្សែក្រវាត់ និងដែកសរសៃ បានមកនាំគ្នាមកដេញកាប់ និងវាយពួកគាត់បណ្តាលឱ្យរងរបួសធ្ងន់២នាក់ដោយមិនដឹងមូលហេតុ បន្ទាប់មក ជនដៃដល់ទាំងអស់នោះបាននាំគ្នាគេចខ្លួនអស់ ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរបួសត្រូវបាប មិត្តភ័ក្ដិបានដឹកទៅព្យាបាលនៅគ្លីនិកឯករាជ២ តែជនរងគ្រោះរងរបួសធ្ងន់ពេកក៏បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈដើម្បីព្យាបាលបន្ត។
ជនរងគ្រោះបានបន្តថាពួកគេមិនដែលស្គាល់ក្រុមបង្កឡើយហើយក៏មិនដែលមានរឿងជាមួយគ្មានដែរតែហេតុអីបានជាពួកគេមកវាយបែបនេះ? ៕
ដោយ៖ សុខាសែនជ័យ