អង្គុយ​ផឹកស៊ី​សុខៗ​ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ និង​ដែក​មក​ព្រួត​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ពួក​គេ​មាន​គ្នា​មួយ​ក្រុម​នាំ​គ្នា​មក​អង្គុយ​ផឹកស៊ី​នៅ​សួនច្បារ​ជាប់​របង​ផ្ទះ​ជួល​ដំបូល​ខៀវ​ខាងលិច​ហើយ​ត្រូវ​ជន​មិន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ និង​ដែក​បាន​មក​ព្រួត​វាយប្រហារ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​បណ្តាល​អោយ​រង​របួសធ្ងន់​២​នាក់​ ហើយ​ក្រុម​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ដោយ​មិនដឹង​មូលហេតុ​ ។​

IMG_2894

​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​សួនច្បារ​មុខ​រោងចក្រ​ដំបូល​ខៀវ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ជន​ រង​គ្រោះ​របួសធ្ងន់​ឈ្មោះ​ រ៉​ន​ ជាតិ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​ជាង​កាត់​កញ្ចក់​ ស្នាក់​នៅ​ផ្លូវ​៣៧១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ របួស​រយះ​ដៃ​ទាំង​សងខាង​ និង​ម្នាក់​ទៀត​ឈ្មោះ​ ប៉ុ​ច​ ចាវ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​ជាង​កាត់​កញ្ចក់​ស្នាក់​នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រយះ​ដៃ​ខាងស្តាំ​និង​ត្រូវ​ពោះ​មួយ​ដែក​សរសៃ​ ។​

​តាម​សំដី​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គាត់​បាន​ចេញ​មក​ពី​ធ្វើការ​មាន​គ្នា​ប្រមាណ​១០​នាក់​បាន​នាំ​គ្នា​ទៅ​អង្គុយ​ស៊ីផឹក​នៅ​លើ​សួនច្បារ​ជាប់​របង​ផ្ទះ​ជួល​ដំបូល​ខៀវ​ ខាងលិច​ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ មាន​គ្នា​ជាង​១០​នាក់​ ប្រដាប់​ដោយ​ដំបង​ ខ្សែក្រវាត់​ និង​ដែក​សរសៃ​ បាន​មក​នាំ​គ្នា​មក​ដេញ​កាប់​ និង​វាយ​ពួក​គាត់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់​ដោយ​មិនដឹង​មូលហេតុ​ បន្ទាប់​មក​ ជន​ដៃដល់​ទាំង​អស់នោះ​បាន​នាំ​គ្នា​គេចខ្លួន​អស់​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​របួស​ត្រូវ​បាប​ មិត្ត​ភ័ក្ដិ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯករាជ​២​ តែ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដើម្បី​ព្យាបាល​បន្ត​។​

​ជន​រង​គ្រោះ​បាន​បន្ត​ថា​ពួក​គេ​មិន​ដែល​ស្គាល់​ក្រុម​បង្ក​ឡើយ​ហើយ​ក៏​មិន​ដែល​មានរឿង​ជាមួយ​គ្មាន​ដែរ​តែ​ហេតុ​អី​បានជា​ពួក​គេ​មក​វាយ​បែប​នេះ​?​ ៕​

IMG_2895

...

ដោយ៖ សុខា​សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print