ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅតំបន់ភូមិសាស្ត្រពោធិ៍ចិនតុងត្រូវបាននគរបាលធ្វេីការប្រដេញនិងឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ កួយ យុទ្ធភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី២ឈ្មោះ ម៉េង សីហា ភេប្រុសអាយុ១៨ឆ្នាំមុខរបរលក់ទូរស័ព្ទមានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៣ឈ្មោះសុខ គឹមហាក់ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៤ឈ្មោះ ប៊ុន សុផា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី៥ឈ្មោះ អៀង សុខខេង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងឈើមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៦ឈ្មោះ សុផល កវី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងឈើមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះចំនួន២នាក់៖-ទី១-មានឈ្មោះ រិន ចិត្រា ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្សមានទីលំនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌធិ៍សែនជ័យ។
-ទី២-មានឈ្មោះ ណន រិទ្ធីសិទ្ធ ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្សមានទីលំនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចតយកវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ២គ្រឿង ទី១-ម៉ាក អាយហ្វូនសិច ពណ៍ទឹកមាស ជារបស់ឈ្មោះ រិន ចិត្រា។
ទី២-ម៉ាក អាយហ្វូនសេវេនផ្លឹស ពណ៍ខ្មៅ ជារបស់ជនរងគ្រោះឈ្មោះ ណន រិទ្ធីសិទ្ធ។
តាមប្រភពីពីសមត្ថកិច្ចបានឲដឹងថា៖ មុនពេលឃាត់ខ្លួន គឺកំលាំងបានល្បាត នៅលើដងផ្លូវ ដើម្បីបង្ក្រាបបទល្មើស ខណៈជិះមកដល់ជិតរង្វង់មូលចោមចៅ ស្រាប់តែជួបនិង ជនសង្ស័យ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ិត ក្រហមលាយស ដែលពាក់ស្លាក លេខ 1HB-1558 ដែលសមត្ថកិច្ចកំណត់មុខសញ្ញាពីមុនមក ទើបកំលាំងបានបកក្រោយដេញតាម ជនសង្ស័យសរុបមានគ្នា៦នាក់ ម៉ូតូ២គ្រឿង ហើយសមត្ថកិច្ច ឃាត់បានម៉ូតូ ហុងដាប៊ិត មុនគេ បានជនសង្ស័យ ៣នាក់ ចំណែកជនសង្ស័យ ២នាក់ទៀត ជិះម៉ូតូសង់សេ១២៥ បើកលឿនដូចព្យុះ ធ្វើអោយសមត្ថកិច្ច សឹងដាច់កង់ម៉ូតូ បើករត់ជាង១០គីឡូត៍ម៉ែត្រទើបជនសង្ស័យផ្តួលម៉ូតូចោលនៅម្តុំរោងចក្រ QMI រត់ចូលផ្ទះប្រជពលរដ្ឋ ក៏ឃាត់បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ សុខាសែនជ័យ