ចៅហ្វាយស្រុក​បាកាន​ដឹកនាំ​កម្លាំង​៣០​នាក់​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ន្លួ​ន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​ មន្ត្រី​ជំនាញ​ខណ្ឌ​ ផ្នែក​ សង្កាត់​រដ្ឋបាល​ជលផល​ អាវុធហត្ថ​ នគរបាល​ យោធា​ សហគមន៍​នេសាទ​ សរុប​ប្រមាណ​ ៣០​នាក់​ដឹកនាំ​ដោយ​លោក​សឺ​ន​ សាក់​សា​រ៉ា​ន់​ អភិបាលរង​ស្រុក​បាកាន​ ចុះ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ច្បាប់​ស្ដី​ពី​ជលផល​ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​របស់​ន្លួ​ន​នៅ​បឹង​ទ​នេ្ល​សាប​ ។​

IMG_9513

​ករណី​ចម្រុះ​ចុះ​ផ្សព្វផ្សាយ​ និង​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​ នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​បឹង​ទន្លេសាប​ ត្រង់​ចំណុច​ក្រឡុក​ជ្រោយ​ស្វាយ​ ស្ថិត​ក្នុងភូមិ​ដី​រនាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​តាម​ប្រភព​ពី​កម្លាំង​ចុះ​ប្រតិបត្តិការ​ បានឱ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​នេសាទ​ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ ៣០​នាក់​ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក​បាកាន​ បាន​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ ស្ដាប់​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ ស្ដី​ពី​ជលផល​ រួច​កម្លាំង​ចុះ​បង្ក្រាប​តែ​ម្ដង​ ។​

​ប្រភព​បន្ដ​ថា​ លទ្ធផល​ក្នុង​ការ​បង្ក្រាប​រួម​មាន​ បទល្មើស​ប្រភេទ​ឧបករណ៍​ថ្មី​ (​បរ​)​ ដែល​គ្មាន​ក្នុង​ប្រកាស​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ បាន​ចំនួន​ ៦​ខ្សែ​ មាន​ប្រវែង​ ១៦០០​ម៉ែត្រ​,​ បង្គោល​ចំ​រ៉ឹង​ចំនួន​ ៣០០​ដើម​ និង​រឹបអូស​ក្បាល​បរ​ចំនួន​ ៦​គ្រឿង​ ព្រមទាំង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ក្នុង​ទឹក​បឹង​ទន្លេសាប​វិញ​ចំនួន​ ២០០០​គីឡូក្រាម​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​ យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ជលផល​ ហើយ​សមត្ថកិច្ច​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ខុសច្បាប់​ស្ដី​ពី​ជលផល​ខាងលើ​ រួស​រើ​ដោយ​ខ្លួនឯង​ ពុំ​ដូច្នោះ​ទេ​កម្លាំង​នឹង​បន្ត​បង្ក្រាប​ជា​និច្ច​និង​មាន​វិធានការ​កសាង​សំណុំរឿង​ជន​ដែល​បាន​ប្រព្រឹត្ត​តាម​នីតិវិធី​ផង​ដែរ​ ៕​

IMG_9514

IMG_9515

IMG_9508

IMG_9509

IMG_9518

...

 

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print