សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស បានយាងជាអធិបតី ក្នុងព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មី វត្តសន្តិមារាមហៅវត្តអូរច្រា

ចែករំលែក៖

ប៉ៃលិន៖កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតី ក្នុងព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មី វត្តសន្តិមារាម ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសទូលថ្វាយរបាយការណ៍ស្វាគមន៍ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ភារះបូជាបុណ្ណោះទេ គឺជាប្រភពបណ្តុះនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀត ជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះសង្ឃដីកាថា៖ រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពពុទ្ធសាសនា និងសាសនាដទៃទៀត ដោយគ្មានការរើសអើង។

សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល អបអរសាទ ព្រមទាំងថ្លែងព្រះអំណរគុណ និងអរគុណ ចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ជាពិសេសព្រះវិហារថ្មី ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងវត្តសន្តិមារាមនេះ។ សម្តេចព្រះរាជតំណាង បានមានប្រសាសន៍បញ្ជាក់ថា៖ សមិទ្ធផលទាំងអស់នេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print