រថយន្តហ៊ីយ៉ាន់ដាយដឹកថ្មចាប់ហ្វ្រាំងបង្ខំត្រូវរថយន្តដឹកឥដ្ឋបុកពីក្រោយគៀបព្រូបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តហ៊ីយ៉ាន់ដាយដឹកថ្មមួយគ្រឿងខណៈកំពុងបេីកសុខៗស្រាប់តែចាប់ហ្វ្រាំងបង្ខំត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋបេីកបុកពីក្រោយគៀបព្រូម្នាក់រងរបួសបាក់ជេីង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៩​ នៅចំណុចជិតផ្លូវរថភ្លេីង​ លេីកំណាត់មហាវិថីឈ្នះឈ្នះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះឈ្មោះអ៊ុតកុយ​ ភេទប្រុស អាយុ៣១​ឆ្នាំមុខរបរព្រូឡានដឹកឥដ្ឋ​ មានស្រុកកំណើតនៅខេត្ត​ព្រៃវែង។ តាមសម្តីជនរងគ្រោះបានអោយដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះលេីរថយន្តហ៊ីយ៉ាន់ដាយពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3D 6610 ដឹកឥដ្ឋចេញពីព្រៃអញ្ចាញ​ បំណងយកទៅដាក់អោយម៉ូយនៅផ្លូវជាតិលេខ៣ដោយធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងរ៉ឺយ៉ែចេញពីផែទេីបរថយន្តហ៊ីយ៉ាន់ដាយពណ៍ក្រហម​ ពាក់ស្លាកលេខព្រះសីហនុ3A 2371 ដែលធ្វេីដំណេីរខាងមុខចាប់ហ្វ្រាំងទាំងបង្ខំធ្វេីអោយរថយន្តដឹកឥដ្ឋបុកកន្ទុយពីក្រោយគៀព្រូជាប់ជេីងខាងស្តាំរងរបួសបាក់ជើងម្ខាង។ ចំណែករថយន្តរងការខូចខាតទាំង២គ្រឿងដោយឡែករថយន្តកុងតឺន័រមិនមានប៉ះពៀក៏បេីកចូលផែវិញបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តត្រូវបាននគរបាលជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print