បាត់ខ្លួន ២ថ្ងៃប្រទះឃើញសាកសពហើមស្អុយរលួយក្នុងទឹកស្រះក្បែរផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ដែលក្រុមគ្រួសារ បានបាត់ពីផ្ទះរយៈពេល ២យប់ ២ថ្ងៃកន្លងមក រកពុំឃើញត្រូវបានប្រទះឃើញហើមស្អុយរលួយ នៅក្នុងស្រះទឹកក្បែរផ្ទះ របស់ខ្លួន ។

IMG_9539

ហេតុការណ៍ប្រទះឃើញសាកសពហើមស្អុយរលួយ នៅក្នុងស្រះទឹកបានភ្ញាក់ផ្អើលឡើយកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិរលោះកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកក្រគរ បានឱ្យដឹងថា បុរសរងគ្រោះបានបាត់ខ្លួន ២ថ្ងៃ ប្រទះឃើញសាកសពស្អុយរលួយក្នុងទឹកស្រះ ក្បែរផ្ទះខាងលើត្រូវបានគេស្គាល់ឈ្មោះ ប៉ឹក សេង អាយុ ៣៥ឆ្នាំ មានប្រពន្ធ និងកូនប្រុស ២នាក់ក្នុងបន្ទុកគ្រួសារ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

តាមការរៀបរាប់ពីអ្នកស្រី សុខ សុខុម អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធសាកសពប្រាប់សមត្ថកិច្ចថា កាលពីព្រឹកវេលាម៉ោងប្រមាណ ១០ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ អ្នកស្រីបានចេញដំណើរទៅស្រូតស្រូវ និងដឹកកណ្ដាប់ដោយខ្លួនឯង ទុកប្ដីនិងកូននៅផ្ទះ ពេលត្រឡប់មកវិញ បាត់ប្ដីមិនឃើញក៏សួរកូន ប៉ុន្ដែកូនប្រាប់ថា អត់ដឹង គ្រានោះក៏មានការភ្ញាក់ផ្អើលដល់សាច់ញាតិនាំគ្នាដើររកប៉ុន្ដែគ្មានដំណឹងទាល់តែសោះ ។ អ្នកស្រីបន្ដថា ប្ដីរបស់គាត់មានជម្ងឺប្រចាំកាយ (ស្កន់) លុះនៅវេលាម៉ោង ៧ និង០០នាទី ត្រូវបានអ្នកជិតខាងប្រទះឃើញសាកសពអណ្ដែតក្នុងទឹកស្រះក្បែរផ្ទះ មានសភាពហើមរលួយស្អុយទៅហើយ ក៏បានផ្ដល់ពត៌មានេះដល់សមត្ថកិច្ចដើម្បីធ្វើកោសល្យវិច្ច័យផងដែរ ។

ប្រភពពីសមត្ថកិច្ចខាងលើបានឱ្យដឹងផងដែរថា សមត្ថកិច្ចបានចុះទៅដល់កន្លែង និងស្រាវជ្រាវពត៌មានជុំវិញកន្លែងកើតហេតុឃើញថា បុរសរងគ្រោះពុំមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីទេ ហើយការសន្និដ្ឋានអាចជនរងគ្រោះ ទៅបត់ជើងតូចនៅមាត់រណ្ដៅដី (ស្រះ) អាចរអិលជើងធ្លាក់ ខណៈខ្លួនសុខភាពមិនមាំទាំ ហើយម្យ៉ាងទៀតស្រះទឹកខាងលើ ក៏មានជម្រៅជ្រៅដែរ ធ្វើឱ្យជនរងគ្រោះលង់ស្លាប់ ប៉ុន្ដែក្រុមគ្រួសារមិនចាប់អារម្មណ៍ ព្រោះរណ្ដៅដីស្រះទឹកខាងលើនោះគ្មានអ្នកប្រើប្រាស់ផងនោះ ក្រោយពិនិត្យយ៉ាងម៉ត់ចត់ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print