ឥណ្ឌាបញ្ជូននាវាចម្បាំងរាប់សិបគ្រឿង បន្ទាប់ពីនាវាមុជទឹកប៉ាគីស្ថានចេញពីកំពង់ផែ

ចែករំលែក៖

ឥណ្ឌានិងប៉ាគីស្ថាន កំពុងតែមានវិវាទនៅតំបណ្តោយព្រំដែន «កាស្មៀរ» បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកកន្លងមក​។ កម្លាំងទាហានប្រទេសទាំងពីរស្ថិតនៅក្នុងការប្រុងប្រយ័ត្នជានិច្ច ទាំងទាហានជើងគោកជើងអាកាស និងជើងទឹកនោះឡើយ។ ឲ្យតែមានសកម្មភាពខុសប្រក្រតី ភាគីម្ខាងទៀតនឹងបញ្ចេញសកម្មភាពដើម្បីការពារ។ 

នៅពេលនេះដែឬ នាវាមុជទឹកវាយលុកដើរដោយថាមពលបរមាណូរបស់ប៉ាគីស្ថាន ចេញពីកំពង់ផែ ឥណ្ឌាបញ្ជូនមួយកងពល ទៅទប់ស្កាត់។ កម្លាំងទាហានជើងទឹកឥណ្ឌាបានបញ្ជូននាវាចម្បាំង​៦០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលបរមាណូ ក្រោយពេល នាវាមុជទឹកវាយលុកដើរដោយថាមពលបរមាណូ​របស់ប៉ាគីស្ថាន ស្រាប់តែចាកចេញពីកំពង់ផែ ទីតាំងទាហានជើងទឹក ការ៉ាជី​ ។

កន្លងមក ក្រោយពេល ក្រុមភេរវកម្ម​ Jaish-e-Mohammed (JeM) វាយប្រហារទៅលើ ទីតាំង​ Pulwama របស់ឥណ្ឌាសម្លាប់ទាហានឥណ្ឌា ៤០មក ឥណ្ឌាបានបញ្ជូន​កងពលទាហានជើងទឹកដែលមាននាវា​៦០គ្រឿង ទៅធ្វើសមយុទ្ធនៅក្បែរដែនសមុទ្រជាប់ប៉ាគីស្ថាន​។

សកម្មភាពទាំង​ត្រូវបានភាគីប៉ាគីស្ថានចាត់ទុកថា​ ឥណ្ឌាបានត្រៀមលក្ខណវាយប្រហារ ទៅលើប៉ាគីស្ថាន ។ ការចាកចេញពីកំពង់ផែស្ងាត់ៗមិនដឹងពីមូលហេតុ របស់នាវាមុជទឹកទំនើបបំផុតរបស់ប៉ាគីស្ថាន​បង្កក្តីបារម្ភយ៉ាងខ្លាំងពីកម្លាំងទាហានជើងទឹកឥណ្ឌា​។ ចំណុចទាំងនោះហើយទើបឥណ្ឌាបញ្ជូនកម្លាំងស្វែងរកនាវមុជទឹកមួយនោះ ថាតើវានៅទីណា កំពុងធ្វើអ្វី។

ពីទីតាំងទាហានជើងទឹក ការ៉ាជី ជាទីកន្លែងដែលនាវាមុជទឹកទំនើបរបស់ប៉ាគីស្ថានចេញប្រតិបត្តិការណ៍​ អាចចំណាយពេលតែ​៣ថ្ងៃប៉ុណ្ណោះគឺទៅដល់​ឆ្នេរសមុទ្រ​ Gurajat ​ឥណ្ឌា និង​៥​ថ្ងៃបទៅដល់ ទីបញ្ជារការកង​ពល​ទាហានជើងទឹកនៅភាគខាងលិចទីក្រុងម៉ុមបៃ។ សកម្មភាពទាំងនោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំង​ដល់ សន្តិសុខជាតិឥណ្ឌា ។

ឥណ្ឌានិងប៉ាគីស្ថាន ជាប្រទេសមហាអំណាចបរមាណូនៅក្នុងតំបន់អាស៊ី​ បានប្រឈមមុខតានតឹងដាក់គ្នា ជាច្រើនខែកន្លងមកនៅតាមបណ្តោយព្រំដែនកាស្មៀរ​។ទាហានឥណ្ឌានិងប៉ាគីស្ថានតែងតែប៉ះទង្គិចគ្នា នឹងបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមកនៅតំបន់ព្រំដែននោះ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print