ជនសង្ស័យម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងនៃស្នងការដ្ឋាននករបាលខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ឃុំឃាំង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ។ 

ជនសង្ស័យដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ពាក់ព័ន្ធនិងការស្លាប់របស់ជនសង្ស័យនេះ លោក ឧត្តមសេនីយត្រីអ៊ៀរ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ថា ជនសង្ស័យបានធ្វើអត្ត​ឃាតខ្លួនឯង ដោយយកអាវចង ក ភ្ជាប់និងទ្វាដែក របស់បន្ទប់ឃុំឃាំង ។ ក្រោយពីសមត្ថកិច្ចជំនាញបានសាកសួរចម្លើយរួចរាល់ហើយ ក៍បានបញ្ជូនទៅកាន់បន្ទប់ឃុំឃាំង។

លោក អ៊ៀ ប៊ុនធឿន បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀន ហើយទើបនឹងចេញពីពន្ធ​នាគារ ហើយបានធ្វើសកម្មភាពបន្តទៀត នឹងមានសកម្មភាពកាន់តែធំជាមុន ក៍ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។ 

ក្រោយពីធ្វើកោសល្យវិច្ច័យ ដែលមានការចូលរួមពីស្ថាប័នអយ្យកាផងនោះបានបញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដ ដោយយកអាវដែលពាក់នឹងខ្លួនដោះយកមកចងកនឹងទ្វារដែក ។ 

តាមការសន្និដ្ឋាន ជនសង្ស័យអាចគិតអំពើទម្ងន់នៃទោសដែលខ្លួនបានប្រព្រឹត្តិជាលើកទី២ក្នុងករណី​បទលើ្មសដដែល ទើបធ្វើអោយជនសង្ស័យគិតខ្លីបែបនេះ ។ 

គួរំឮកដែលថា  ជនសង្ស័យដែលបានស្លាប់ឈ្មោះ ពៅ សុភ័ក្រ ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវមុខហាងនំប៉័ងយ៉ីហោ ហេង ចំរើន ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ១៥កញ្ចប់ (តូច ១៤កញ្ចប់ និងធំ១កញ្ចប់), ម៉ូតូ ១គ្រឿង, ទូរស័ព្ទ១គ្រឿង, VISA កាត(អេស៊ីលីដា) ០១សន្លឹក, កាបូបស្ពាយ ១ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print