ឥណ្ឌានិងប៉ាគីស្ថាន កំពុងតែមានវិវាទនៅតំបណ្តោយព្រំដែន «កាស្មៀរ» បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកកន្លងមក។ កម្លាំងទាហានប្រទេសទាំងពីរស្ថិតនៅក្នុងការប្រុងប្រយ័ត្នជានិច្ច ទាំងទាហានជើងគោកជើងអាកាស និងជើងទឹកនោះឡើយ។ ឲ្យតែមានសកម្មភាពខុសប្រក្រតី ភាគីម្ខាងទៀតនឹងបញ្ចេញសកម្មភាពដើម្បីការពារ។
នៅពេលនេះដែឬ នាវាមុជទឹកវាយលុកដើរដោយថាមពលបរមាណូរបស់ប៉ាគីស្ថាន ចេញពីកំពង់ផែ ឥណ្ឌាបញ្ជូនមួយកងពល ទៅទប់ស្កាត់។ កម្លាំងទាហានជើងទឹកឥណ្ឌាបានបញ្ជូននាវាចម្បាំង៦០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលបរមាណូ ក្រោយពេល នាវាមុជទឹកវាយលុកដើរដោយថាមពលបរមាណូរបស់ប៉ាគីស្ថាន ស្រាប់តែចាកចេញពីកំពង់ផែ ទីតាំងទាហានជើងទឹក ការ៉ាជី ។
កន្លងមក ក្រោយពេល ក្រុមភេរវកម្ម Jaish-e-Mohammed (JeM) វាយប្រហារទៅលើ ទីតាំង Pulwama របស់ឥណ្ឌាសម្លាប់ទាហានឥណ្ឌា ៤០មក ឥណ្ឌាបានបញ្ជូនកងពលទាហានជើងទឹកដែលមាននាវា៦០គ្រឿង ទៅធ្វើសមយុទ្ធនៅក្បែរដែនសមុទ្រជាប់ប៉ាគីស្ថាន។
សកម្មភាពទាំងត្រូវបានភាគីប៉ាគីស្ថានចាត់ទុកថា ឥណ្ឌាបានត្រៀមលក្ខណវាយប្រហារ ទៅលើប៉ាគីស្ថាន ។ ការចាកចេញពីកំពង់ផែស្ងាត់ៗមិនដឹងពីមូលហេតុ របស់នាវាមុជទឹកទំនើបបំផុតរបស់ប៉ាគីស្ថានបង្កក្តីបារម្ភយ៉ាងខ្លាំងពីកម្លាំងទាហានជើងទឹកឥណ្ឌា។ ចំណុចទាំងនោះហើយទើបឥណ្ឌាបញ្ជូនកម្លាំងស្វែងរកនាវមុជទឹកមួយនោះ ថាតើវានៅទីណា កំពុងធ្វើអ្វី។
ពីទីតាំងទាហានជើងទឹក ការ៉ាជី ជាទីកន្លែងដែលនាវាមុជទឹកទំនើបរបស់ប៉ាគីស្ថានចេញប្រតិបត្តិការណ៍ អាចចំណាយពេលតែ៣ថ្ងៃប៉ុណ្ណោះគឺទៅដល់ឆ្នេរសមុទ្រ Gurajat ឥណ្ឌា និង៥ថ្ងៃបទៅដល់ ទីបញ្ជារការកងពលទាហានជើងទឹកនៅភាគខាងលិចទីក្រុងម៉ុមបៃ។ សកម្មភាពទាំងនោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ សន្តិសុខជាតិឥណ្ឌា ។
ឥណ្ឌានិងប៉ាគីស្ថាន ជាប្រទេសមហាអំណាចបរមាណូនៅក្នុងតំបន់អាស៊ី បានប្រឈមមុខតានតឹងដាក់គ្នា ជាច្រើនខែកន្លងមកនៅតាមបណ្តោយព្រំដែនកាស្មៀរ។ទាហានឥណ្ឌានិងប៉ាគីស្ថានតែងតែប៉ះទង្គិចគ្នា នឹងបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមកនៅតំបន់ព្រំដែននោះ ៕