(វិភាគ) ទីក្រុងប៉េកាំង​ ៖ ស្ថានភាពកោះហុងកុងនឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ច​ និងអស្ថេរភាពក្នុងសង្គម

ចែករំលែក៖

ជាច្រើនសប្តាហ៍កន្លងមក កោះហុងកុងប្រឈមនូវអំពើហឹង្សា ដោយសារតែផ្ទុះបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កោះហុងកុង ចេញច្បាប់បញ្ជូនអ្នកទោសទៅកាន់ចិនដីគោក ។ បាតុកម្មនោះបានអូសបន្លាយជាច្រើនសប្រាហ៍កន្លងមក កា្លយទៅជាបាតុកម្មហិង្សា រវាងប៉ូលិសហុងកុង និងបាតុករ ។

កន្លងមក​ក្រុមបាតុកម្មវាយបំណែងរនាំងការពារចូលទៅគ្រប់គ្រងអាគាររដ្ឋសភា​ ប៉ុន្តែត្រូវបានកងកម្លាំងប៉ូលិស​បង្ក្រាប​បាតុកម្ម​បានបាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក បំបែកហ្វូងបាតុរ​ទាំងនោះ ហើយបានគ្រប់គ្រងស្ថាន​ការ​ទាំងស្រុង​ នៅទីតាំង​អគាររដ្ឋសភា​នោះឡើងវិញ ។ មេដឹកនាំ​ដែនដី​ហុងកុង​ លោកស្រី Carrie Lam បានថ្លែងថ្កោលទោស​អំពើហិង្សា និងការដណ្តើមគ្រប់គ្រងអគាររដ្ឋាភិបាល ​ពីសំណាក់​ហ្វូងបាតុករនៅពេលនេះ ។ លោកស្រីបានថ្លែងថា វាជារឿងគួរឲ្យរន្ធត់ចិត្ត និងតក់ស្លុតបំផុត ។

ហេតុការខាងលើកើតឡើងដោយសារតែច្បាប់ធ្វើបត្យាប័ន​ ​ពីហុងកុង​ទៅចិនដីគោក បាននាំឲ្យមានរលកបាតុកម្ម​ពីពលរដ្ឋហុងកុង​​រាប់ពាន់នាក់​ ប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យលុបច្បាប់ និង​ទាមទារឲ្យមេដឹកនាំដែនដីនេះចុះចេញពីតំណែង ដែលអូសបន្លាយមកដល់ពេលនេះ​ ៣សប្តាហ៍មកហើយ ។

ស្នងការប៉ូលិស​ក្រុងហុងកុង​ លោក Stephen Lo បានថ្លែងថា «បាតុករ ធ្វើសកម្មភាពហិង្សា រុលទៅមុខហួស​ពីដែនកំណត់ ស្តីអំពីការទាមទារ​ ឬបាតុកម្មដោយសន្តិវិធី» ។

ពុំមាន​ការផ្សាយ​ពីគ្រោះថ្នាក់ របួស ឬស្លាប់ ទាំងខាងបាតុករ និងខាងប៉ូលិស​នោះទេ អំឡុងពេល​ហេតុការណ៍ ប៉ះទង្គិច​គ្នា ។ក្រុមបាតុករ​បានទាមទារ​ឲ្យលោកស្រី Carrie Lam លាលែងពីតំណែង​ផងដែរ តាមអ្វីដែលពួក គេយល់ឃើញថា គឺដើម្បីសង្គ្រោះ​សិទ្ធិសេរីភាព​​នៅហុងកុង​ដែលត្រូវបានរិតត្បិតជាយូរឆ្នាំមកហើយនោះ ។

ពាក់ព័ន្ធនិងស្ថានភាព ខាងលើនេះប្រព័ន្ធផ្សព្វផ្សាយចិន​បានថ្កោលទោសយ៉ាងខ្លាំង​ នឹងចោទប្រកាន់ចលនាបាតុកម្មនៅហុងកុង ថាបង្កអស្ថិរភាពសេដ្ឋកិច្ច និងសង្គម២ថ្ងៃបន្ទាប់ ពីចលនាបាតុកម្មនៅហុង កុង បានផ្ទុះឡើងកាន់តែខ្លាំង រហូតឈានទៅដល់ ការចូលទៅលុកលុយ ដល់ខាងក្នុងអាគារសភាហុងកុង បណ្តាញព័ត៌មានរដ្ឋចិន បានសរសេរចុះផ្សាយ ដោយបានចោទថ្កោលទោស ចលនាបាតុកម្មរបស់ប្រជាជន ហុងកុងនេះ ថាជាសកម្មភាពបង្កអស្ថិរភាពដល់សង្គម និងសេដ្ឋកិច្ចហុងកុង។ ការសរសេរថ្កោលទោសនេះ អាចមានន័យថា រដ្ឋអំណាចចិនប៉េកាំង អាចនឹងចាត់វិធានការ បង្រ្កាបដោយកម្លាំង ទៅលើចលនាបាតុកម្មនៅហុងកុង។  

កាសែតប្រជាជនចិន ដែលជាបណ្តាញព័ត៌មាននៃគណបក្សកុម្មុយនីស្តចិន បានសរសេរចុះផ្សាយ ថា រឿងរ៉ាវមិនយល់ស្របគ្នា ឬក៏វិវាទដែលមាននៅហុងកុង វាហាក់​ដូចជា​គ្មាន​អ្​វីធ្ងន់ធ្ងរខ្លាំងឡើយ។ ប៉ុន្តែ បើសិនជាចលនាតវ៉ានេះ ប្រែក្លាយទៅជាសកម្មភាពហិង្សា អាណាធិបតេយ្យ បង្កអសន្តិសុខ អស្ថិរភាព និងការបែកបាក់នយោបាយ នោះគឺវាជាផលអាក្រក់ខ្លាំងណាស់ ដល់សង្គម និងសេដ្ឋកិច្ចហុងកុង។

សារព័ត៌មានដែលជាឧបករណ៍ឃោសនារបស់រដ្ឋចិននេះ បានបន្តថា៖ ក្នុងនាមជាប្រទេសនីតរដ្ឋ អជ្ញាធរចិន មិនអាចឈរឱបដៃ ឲ្យក្រុមជនជ្រុលនិយមមួយក្តាប់តូច ធ្វើសកម្មភាពហិង្សានៅហុងកុង បានឡើយ។ ហុង កុង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុដ៏សំខាន់ នៃពិភពលោក ហើយចលនា​បាតុកម្​មហិង្សាកន្លង មក បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់កិត្តិយសមុខមាត់ និងភាពជាទីទុកចិត្តរបស់ហុងកុង។ 

ដោយឡែក កាសែត China Daily ផ្សាយជាភាសាអង់គ្លេស បានចុះផ្សាយដោយបាន លើកឡើងពីការ​ចូល​រួម​អុជអាល ពីសំណាក់ប្រទេសមួយចំនួន ដូចជាសហរដ្ឋអាេមរិក និងអង់គ្លេស។ កាសែតចិនជាភាសាអង់ គ្លេសនេះ សរសេរបរិហារដោយចំៗ ថាអង់គ្លេស និងសហរដ្ឋអាេមរិក មានចិត្ត​ជាផ្លែល្វា ខំអំពាវនាវកុំឲ្យមានអំហិង្សានៅហុងកុង តែដោយភ្លេចគិតថាគឺខ្លួនឯងទេ ដែលបាន​ចូល​រួម​ជំរុញ ឲ្យបាតុករផ្ទុះកំហឹង ធ្វើសកម្មភាពហិង្សា។ 

នៅថ្ងៃពុធនេះដែរ សារព័ត៌មានកងទ័ពបដិវដ្តន៍ចិន បានចុះផ្សាយរូបថតជាច្រើនសន្លឹក ដែលបង្កាញ​ពីការធ្វើសកម្មភាពហ្វឹកហាត់ សមត្រៀមកម្លាំង របស់កងទ័ពចិន ដែលប្រចាំការ​នៅហុងកុង។

គួរកត់សំគាល់ថា តាមធម្មតា វត្តមានរបស់កងទ័ពបដិវដ្តន៍ចិន ប្រចាំនៅហុងកុង គឺតែងតែមានភាព​ស្ងាត់ស្ងៀម មិនសូវបង្ហាញមុខទេ ដោយមិនចង់ឲ្យមានការទើសទាល់ ដល់ប្រជាជនហុងកុង។ លោក Ni Lexiong សាស្ត្រាចារ្យនៅវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ ក្រុងសៀងហៃ បានលើកឡើងថា ការចុះផ្សាយ​រូបភាពសមយុទ្ធយោធាទាំងនេះ គឺជាសារគំរាមពិតណាស់ ទៅដល់បាតុករហុងកុង ថាកងទ័ពចិន អាចនឹង​ចេញប្រតិបត្តិការប្រើកម្លាំងបង្ក្រាប។ 

តែយ៉ាងណា លោក James Char សាស្ត្រាចារ្យនៅសកលវិទ្យាល័យបច្ចេកទេស Nanyang នៅសិង្ហបុរី បានលើកឡើងថា អន្តរាគមន៍យោធាចិន នៅហុងកុង មិនអាចធ្វើទៅរួចនោះទេ ព្រោះចិនមិនអាច​លាក់បាំងការពិតបាន ដូចកាលពីឆ្នាំ១៩៨៩ នៅទីលានធានអានមិន បានឡើយ។ បើចិន​ហ៊ានធ្វើរឿង​បែបនេះ នៅហុងកុង មែន ពិភពលោកទាំងមូល នឹងធ្វើជាសាក្សី នៃអំពើព្រៃផ្សៃរបស់ចិន ៕ ដោយ ៖ ម៉េវសាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print