ជាងអគ្គិសនីត្រូវចរន្តឆក់សន្លប់នៅលើបង្គោលភ្លើង ខ្សែក្រវាត់ជាប់ចង្កេះ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានឲ្យដឹងថា ជាងផ្នែកអគ្គិសនីម្នាក់បានត្រូវចរន្តអគ្គិសនីឆក់សន្លប់នៅលើ​បង្គោលខ្សែភ្លើង នៅពេលឡើងអូសខ្សែកាប្លិ៍បានគងលើខ្សែតចូលផ្ទះ ជនរងគ្រោះត្រូវក្រុមការងារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រភពបន្តថា ភាពភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីម៉ោង១០ និង១៥នាទី​ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ម្សិលមិញ នៅត្រង់ចំណុ​ចភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ចយ ទិតភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុនខ្សែអគ្គិសនី រស់នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកញ្ជ្រៀចខេត្តព្រៃវែង ។ ជនរងគ្រោះបានត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យសន្លប់នៅលើបង្គោលភ្លើងខ្សែក្រវាត់ជាប់ចង្កេះ។

ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបាន​អូសកាប្លិ៍គងលើខ្សែតចូលផ្ទះ បណ្តាលអោយឆ្លងឆក់ជនរងគ្រោះរងបួសធ្ងន់ ភ្លាមៗនោះ​ត្រូវបាន​ក្រុមការងារបញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print