បុរសម្នាក់ត្រូវជណ្ដើរដែករលំសង្កត់លើ បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវជណ្ដើរដែក (ភែរើមែកស៍) រលំសង្កត់លើ បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតភូមិក្បាលស្ពានសង្កាត់ និងក្រុងប៉ោយប៉ែត បន្ទាប់ពីមានខ្យល់កន្ត្រាក់បោកបក់មកលើភូមិខាងលើយ៉ាងខ្លាំង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះសាយ សុភី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងសំណង់មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នស្នាក់នៅមណ្ឌល២ ភូមិប្រជាធម្មសង្កាត់ក្រុងប៉ោយប៉ែតបានជិះម៉ូតូពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានខ្យល់កន្ត្រាក់បណ្ដាលឱ្យរំលំជណ្ដើរដែកពបង្គោលសង្កត់លើម៉ូតូនឹងត្រូវក្បាលជនរងគ្រោះធ្លាយខួរស្លាប់តែម្ដង។

ក្រោយកើតហេតុក្រុមកម្មករបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះប៉ុន្តែជាអកុសល​ជនរងគ្រោះបាត់បង់ជីវិតទៅ ៕ ដោយ ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print