កម្ពុជា​រកបាន​មេដាយ​ចំនួន​៩​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េ​ តង់​ ជើងឯក​អាស៊ី​លើក​ទី​១៩​ឆ្នាំ​២០១៥

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​ទោះបី​អត្ត​ព​លិ​ក​កម្ពុជា​ រកបាន​មេដាយ​ចំនួន​៩​គ្រឿង​ពី​ព្រឹត្តិការណ៍​ ប្រកួត​កីឡា​ប៉េតង់​ ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩​ ក្នុង​ឋានៈ​ជា​ម្ចាស់​ក្តី​ ប៉ុន្តែ​បាន​ត្រឹម​ឈរ​នៅ​លេខ​រៀង​ទី​២​ប៉ុណ្ណោះ​ខណៈ​ ដែល​ក្រុម​កីឡាករ​កីឡាការិនី​ មក​ពី​ប្រទេស​ថៃ​ រក​បា​ម​មេដាយ​៥​គ្រឿង​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១-​ ក្រោយ​ពី​ដណ្តើម​បាន​ មេដាយ​ មាស​ ចំនួន​៤​គ្រឿង​ មេដាយ​ប្រាក់​សូន្យ​ និង​មេដាយ​សំរឹទ្ធិ​៣​គ្រឿង​ ក្នុង​ការ​ ប្រកួត​ដ៏​តឹងតែង​ អស់​រយៈពេល​៣​ថ្ងៃ​ដោយ​មាន​អត្ត​ពលិកម​ក​ពី​១២​ ប្រទេស​ចូលរួម​និង​ បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ទីលាន​ប៊ូល​និង​ប៉េតង់​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ រាជធានី​ភ្នំពេញ​។​

dw (1)

​មេដាយ​ទាំង​៩​ដែល​ក្រុម​កីឡាករ​ កីឡាការិនី​កម្ពុជា​ដណ្តើម​បាន​ គឺ​មេដាយមាស​១​គ្រឿង​ មេដាយ​ប្រាក់​៣​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៥​គ្រឿង​ ក្នុង​ចំណោម​កីឡាករ​ កីឡាការិនី​សរុប​១៧៦​នាក់​ ក្នុង​នោះ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​មាន​កីឡាករ​ កីឡាការិនី​៣១​នាក់​ ឡាវ​១៤​នាក់​ ,​វៀតណាម​១៥​នាក់​,​ ម៉ា​ឡេ​ស៊ី​១៥​នាក់​ ,​ ឥណ្ឌូ​នេ​ស៊ី​១៣​នាក់​,​ ប្រ៊ុ​យ​ណេ​១៥​នាក់​,​ សិង្ហ​បុរី​១៤​នាក់​,​ថៃ​២៣​នាក់​ ,​ចិនតៃវ៉ាន់​២០​នាក់​ ,​ជប៉ុន​១៨​នាក់​ ,​ឥណ្ឌា​៩​នាក់​ និង​ម៉ុង​ហ្គោ​លី​៤​នាក់​ និង​មាន​វិញ្ញាសា​ចំនួន​៦​ដាក់​ឲ្យ​ប្រកួត​ ដូច​ជា​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​បុរស​-​ នារី​ និង​យុវជន​ វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់​បុរស​ វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់​ នារី​ និង​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់​ យុវជន​។​

​តាម​រយៈ​ការ​ប្រកួត​៣​ថ្ងៃ​ពេញ​ ក្រុម​កីឡាករ​កីឡាការិនី​ មក​ពី​ប្រទេស​ថៃ​រកបាន​មេដាយមាស​ច្រើន​ជាងគេ​ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​ ដោយ​មេដាយមាស​៤​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៣​គ្រឿង​ ប៉ុន្តែ​គ្មាន​មេដាយ​ ប្រាក់​នោះ​ទេ​។​

​ម្ចាស់ផ្ទះ​កម្ពុជា​ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​២​បាន​មេដាយមាស​១​គ្រឿង​មេដាយ​ប្រាក់​៣​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៥​ គ្រឿង​ ក្នុង​នោះ​មេដាយមាស​រកបាន​ដោយ​កីឡាករ​ សុខ​ ចាន់​មៀន​ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​បុរស​ ,​ មេដាយ​ប្រាក់​៣​គ្រឿង​ រកបាន​ដោយ​កីឡាករ​ មួ​ង​ ទិ​ត្យ​ម៉ា​ណែ​ត​ វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន​ ,​ វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់​ផ្នែក​យុវជន​ និង​មេដាយ​ប្រាក់​២​គ្រឿង​ទៀត​ រកបាន​លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី​។​

​ចំពោះ​មេដាយ​សំរឹទ្ធិ​៥​គ្រឿង​នោះ​ គឺ​២​គ្រឿង​រកបាន​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន​ ,​មេដាយ​សំរឹទ្ធិ​១​គ្រឿង​ទៀត​ រកបាន​លើ​វិញ្ញាសា​វាយ​ពិន្ទុ​ផ្នែក​បុរស​ ,​ វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​បី​នាក់​ទល់​៣​នាក់​នារី​បាន​១​គ្រឿង​ និង​ វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​យុវជន​ រកបាន​១​គ្រឿង​។​

​ក្រុម​កីឡាករ​ ចិនតៃវ៉ាន់​ ស្ថិត​នៅ​លំដាប់​លេខ​៣​ មាន​មេដាយមាស​១​គ្រឿង​ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន​។​ ប្រទេស​ឡាវ​ បាន​មេដាយ​ ប្រាក់​១​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង​ ប្រទេស​វៀតណាម​ រកបាន​មេដាយ​ប្រាក់​១​គ្រឿង​និង​មេដាយ​សំរឹទ្ធិ​១​គ្រឿង​ សិង្ហ​បុរី​រកបាន​មេដាយ​ប្រាក់​១​គ្រឿង​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រកបាន​មេដាយ​សំរឹទ្ធិ​១​គ្រឿង​។​

​គួរ​រំលឹក​ថា​ កម្ពុជា​បាន​ថយ​ចុះ​ចំនួន​មេដាយ​ជា​ច្រើន​ បើ​ប្រៀបធៀប​ ការ​ប្រកួត​ប៉េតង់​ជើងឯក​អាស៊ី​ទី​១៨​ នៅ​ប្រទេស​ឡាវ​ដែល​មាន​ប្រទេស​ចំនួន​១២​ចូលរួម​ដែរ​ គឺ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១​ ដោយ​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​៥​គ្រឿង​ ក្នុង​នោះ​មេដាយមាស​៤​គ្រឿង​ និង​មេដាយ​ប្រាក់​ ១​គ្រឿង​៕

dw (3)

dw (2)

dw

dw (4)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print