​ក្មេង​ស្រី​អាយុ​៦​ឆ្នាំទៅ​លេង​ទឹកស្ទឹង​ត្រូវ​តា​ចាស់​អាយុ​៧៦​ឆ្នាំ​ល្បួង​យក​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ តា​ចាស់​អាយុ​៧៦​ ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ ទឹកផុស​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ ក្មេង​ ស្រី​អាយុ​៦​ឆ្នាំ​ រហូត​បាន​សម្រេច​។​ ការ​ឃាត់ខ្លួន​តា​ចាស់​កំហូច​នេះ​បាន​ធ្វើ​ ឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​កោះ​ក្ទម្ព​ ឃុំ​ជៀប​ ស្រុក​ទឹក​ ផុស​ ខេត្ដកំពង់ឆ្នាំង​ ។​

12399066_548871111934407_820807771_n

​លោក​ លីវ​ ប៊ុ​ន​សុង​ អធិការរង​នគរ​ បាល​ស្រុក​ទឹកផុស​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ នូ​ ស៊ី​ណា​ន​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ រស់​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ចំណែក​ ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ គ្នា​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ តាម​ការ​ រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​ថា​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នាង​បាន​ទៅ​ លេង​ទឹកស្ទឹង​ ដែល​ស្ថិត​នៅ​ក្បែរ​ខ្ទម​ចាំ​ ចម្ការ​របស់​តា​ នូ​ ស៊ី​ណា​ន​ ។​ ក្រោយ​ពី​ នាង​បាន​លេង​ទឹកស្ទឹង​រួច​តា​ចាស់​ឈ្មោះ​ នូ​ ស៊ី​ណា​ន​ បាន​ប្រើ​ល្បិច​ឱ្យ​នាង​ទៅ​យក​ របស់​នៅ​ក្នុង​ខ្ទម​របស់​គាត់​ ស្រាប់តែ​ ពេល​ចូល​ទៅ​ដល់ក៍​ត្រូវ​តា​ចាស់​ជា​ជនសង្ស័យ​នេះ​បាន​ខ្ទប់មាត់​នាង​ រួច​ធ្វើ​ សកម្មភាព​ចាប់រំលោភ​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​នាង​មិន​បាន​ ប្រាប់​ម្ដាយ​ភ្លាមៗ​នោះ​ទេ​ ប៉ុន្ដែ​ក្រោយ​ មក​បាន​មួយ​ថ្ងៃ​ឈាម​ចេះ​តែ​ហូរ​តាម​ ប្រដាប់​ភេទ​ទើប​ម្ដាយ​មានការ​សង្ស័យ​ ដោយ​ស្មាន​តែ​ឈ្លើង​ទាម​និង​បាន​ជជីក​សួរនាំ​នាង​រហូត​ដល់​បែក​ការណ៍​ថា​តា​ ចាស់​ឈ្មោះ​ នូ​ ស៊ី​ណា​ន​ ចាប់រំលោភ​ នៅ​ពេល​ដែល​នាង​ទៅ​លេង​ទឹកស្ទឹង​។​ ក្រោយ​ពី​ដឹង​ហេតុការណ៍​នេះ​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច​ហើយ​នៅ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ជនសង្ស័យ​ឈ្មោះ​ នូ​ ស៊ី​ណា​ន​ ត្រូវ​បាន​ស​ត្ថ​កិច្ច​ឃាត់ខ្លួន​ ។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ប្រាកដ​មែន​។​

​នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕​

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print