ខេត្តសៀមរាប៖ យោងតាមរបាយការណ៍នគរបាលអន្តោប្រវេសន៍នៅច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាប រាយការណ៏ជូន លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអោយដឹងថា៖ ៖ ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖
1- YOON WONGI, M, DOB: 07/10/1986, PN: M54310302
2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548
សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍បន្តថា៖ មូលហេតុៈ នាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលជនជាតិកូរ៉េខាងត្បូង ទាំង០២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន ៖
– ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក
– ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក
យោងតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សាមីខ្លួនជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕
ដោយ៖ សហការី