អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បំពាក់មេដាយមាសជូនអង្គភាពចំនួន៤ ដែលចូលរួមសង្គ្រោះករណីបាក់រលំអគារនៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃ៨ ខែកក្កដា នេះ បានអញ្ជើញបំពាក់គ្រឿឥស្សរិយយសជូនទៅដល់អង្គភាពដែលមានប្រតិបត្តិការចូលរួមជួយសង្គ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ ដែលបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។

កងយោធពលខេមរភូមិន្ទ ចេញផ្សាយថា នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា , ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ក្នុងនាមលោកជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានយកមេដាយមាសបំពាក់ជូនទៅអង្គភាពចំនួន៤ គឺអង្គភាព៧១១ចំណុះឱ្យកងពលតូចលេខ៧០, អង្គភាពរបស់វិស្វកម្ម, បញ្ជាការដ្ឋានកងទ័ពអាកាស និងការិយាល័យសង្គ្រោះ JPR របស់ជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយនិងបានបំពាក់មេដាយមាសជូនទៅដល់បុគ្គល និងប័ណ្ណសរសើររបស់អគ្គមេបញ្ជាការ ជូនទៅដល់បុគ្គលនៅក្នុងអង្គភាពដែលពាក់ព័ន្ធ សរុបរួមមាន ចំនួន ១៨៨រូប។

ក្រោយពីការបំពាក់ចប់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការសរសើរអំពីប្រតិបត្តិការរបស់បងប្អូនប្រកបទៅដោយឆន្ទៈមោះមុត និងមានជំនាញពិតប្រាកដក្នុងការងារសង្គ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ។ ឯកឧត្ដម បានបន្តលើកសរសើរចំពោះនាយទាហាន និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងកម្លាំងផ្សេងៗទៀតដែលបានចូលរួមក្នុងប្រតិបត្តិការបំពេញភារកិច្ជសង្គ្រោះនេះ។

ក្រោយពីការលើកសសើរ ឯកឧត្ដម អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បានចេញនូវគោលការណ៍ ៣ចំណុច ៖
១. កងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចការពារប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ការងារហ្វឹកហ្វឺន បន្ថែមទៅលើការងារសង្រ្គោះ ដើម្បីត្រៀមនូវរាល់គ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើង សំខាន់អំពីការកសាងកម្លាំងការងារសង្រ្គោះ
២. ហ្វឹកហ្វឺនអំពីបច្ចេកទេសជំនាញ ដើម្បីជួយសង្រ្គោះ
៣.គ្រប់កងឯកភាព ត្រូវខិតខំរៀបចំនូវគ្រឿងបំពាក់ជូនដល់កម្លាំងបំពាក់៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print