អាងខ្លួនជាកូនអ្នកមាន បើកឡានដេញបុកមនុស្សសម្លាប់ ផ្អើលពេញខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជើងខ្លាំង ជាយុវជនឈាមរាវម្នាក់ ត្រូវបានគេដឹងថា អាងត្រកូលខ្លួនមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានប្រព្រឹត្តអំពើ « ប៉ុនប៉ងមនុស្សឃាត » ប្រើរថយន្តជាមធ្យោបាយដេញបុកសម្លាប់មនុស្សអាចជាគូជម្លោះ ទាំងកណ្តាលយប់ ដោយគ្មានខ្លាចញញើតនឹងផ្លូវច្បាប់អ្វីបន្តិចទាល់តែសោះនោះ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបើករថយន្តដេញបុកមនុស្ស បង្កការភ្ញាក់ផ្អើលទាំងយប់ បង្ហាញពីភាពឃោឃៅក្នុងសង្គម។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការ នគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណី ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង១០នាទីយប់ តាមបណ្តោយផ្លូវលេខ១ នៅត្រង់ចំណុចមុខ(ស្នងការចាស់) ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីសន្តិសុខឯកជនម្នាក់ ដែលយាមប្រចាំការនៅចំណតកំពង់ទូក បាននិយាយថា៖ នៅមុនពេលកើតហេតុនោះ គេបានឃើញមានរថយន្តមួយគ្រឿង ម៉ាក មែកសឺដែស ពាក់ស្លាកលេខ បាត់ដំបង 2B-1122 បានបើកបរយ៉ាងលឿនចេញពីម្តុំមុខប្រៃសណីយ៍ក្នុងទិសដៅពីត្បូងទៅជើង ដោយដេញពីក្រោយម៉ូតូ១ គ្រឿង ម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1T-9141 ដោយការប្រដេញគ្នានេះ មានល្បឿនយ៉ាងលឿន ទីបំផុតរថយន្តបានដេញទាន់ ហើយក៏បានបុកចំពីក្រោយ បណ្តាលអោយម៉ូតូ និងអ្នកបើកបរដួលប្រកាច់ប្រកិនពេញផ្លូវ ព្រមទាំងរងរបួសជាទម្ងន់ មិនបណ្តាលអោយស្លាប់ បន្ទាប់ពីសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។
ភ្លាមៗនោះដែរ ទាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌធ្ងន់ ក៏ដូចជាកម្លាំងអធិការក្រុង បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកបើកបររថយន្តយកទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរផងដែរ ដោយចង់ដឹងអំពីដំណើររឿង នៃអំពើប៉ុនប៉ងមនុស្សឃាតនេះ។
ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មាន ឈ្មោះតាំង ហ៊ូយឆាយ ភេទប្រុស ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយឡែកជនរងគ្រោះមាន ឈ្មោះ ឡៅ គឺមលាង ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិចំកាសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ប្រភពជាច្រើនបាននិយាយថា៖ ជនសង្ស័យរូបនេះគឺមានត្រកូលដ៏ស្តុកស្តម្ភ ជាទីបំផុត ហើយក៏ជាមនុស្សមិនសូវចេះគោរពច្បាប់ផងដែរ ដោយគេមិនដឹងជាអាងទៅលើអ្វីនោះទេ ដែលទីបំផុតបានក្លាយជាឃាតក ប៉ុនប៉ងមនុស្សឃាតទាំងកំរោលបែបនេះទៅវិញ។ ដោយបច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចក្រុងឃាត់ខ្លួនដើម្បីសាកសួរ ដោយប្រភពជាច្រើនកំពុងរង់ចាំមើលថា តើច្បាប់នឹងមានវិធានការយ៉ាងណាចំពោះជនសង្ស័យដែលជាឃាតករូបនេះ ពិសេសគឺស្ថាប័នតុលាការតែម្តង។
មជ្ឈដ្ឋានទូទៅពីប្រជាពលរដ្ឋ ចង់អោយសមត្ថកិច្ច និងស្ថាប័នតុលាការ លុបបំបាត់វប្បធម៍និទណ្ឌភាព ក្នុងសង្គមស្អាតស្អំ។ ទោះជនបង្កមានលុយ អាចសំណងរដ្ឋប្បេវណីតាមការទាមទារពីភាគីរងគ្រោះក៏ដោយ ក៏បន្តដំណើរបណ្តឹងអាជ្ញានៃបទល្មើសព្រហ្មទណ្ឌ ប៉ុនប៉ងឃាតកម្ម តាមផ្លូវច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print