បាតុកម្មនៅតែបន្តកើតឡើងនៅកោះហុងកុង ប្រឆាំងច្បាប់នាំខ្លួន

ចែករំលែក៖

កាលពីពីចុងសប្តាហ៍កន្លងមក ពលរដ្ឋហុងកុងទាំងក្មេងទាំងចាស់បាននាំគ្នា​បន្តធ្វើបាតុ​កម្មប្រឆាំងច្បាប់ បត្យាប័ន​ នៅហុងកុង បន្តកើតឡើង និងធ្លាយដល់ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon។ធ្វើឲ្យសកម្មភាពចរាចរណ៍នានាត្រូវកកស្ទះ ។

ក្រុមបាតុករហុងកុង​រាប់សែននាក់ បាននាំគ្នាដង្ហែក្បួន​បាតុកម្ម​ប្រឆាំងច្បាប់​ធ្វើបត្យាប័ន​ពីហុងកុង​​ទៅកាន់ចិនដីគោកជាបន្តទៀត បន្ទាប់ពីការតវ៉ារបស់ពួកគេ ត្រូវបានផ្អាក​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។

ការដង្ហែក្បួន​របស់ក្រុមបាតុករ​នៅពេលនេះ គឺធ្លាយ​ទៅដល់ស្ថានីយរថភ្លើង​ល្បឿនលឿន West Kowloon ដែលជាស្ថានីយរថភ្លើង ចរាចរណ៍​ទៅ មក រវាងចិនដីគោក និងហុងកុង ហើយមានអ្នកទេសចរណ៍​ជាច្រើនមកពីចិនដីគោកនោះ ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុមបាតុករ​មិនបានចូលដណ្តើមគ្រប់គ្រង​ទីតាំងស្ថានីយរថភ្លើងនោះឡើយ ។ ក្រុមអ្នករៀបចំបាតុកម្ម​អះអាងថា គោលបំណងរបស់ពួកគេ​ ដង្ហែក្បួន​នៅទីនេះ គឺដើម្បី​បង្ហាញ​ទៅកាន់អ្នកទេសចរណ៍​មកពីចិនដីគោក​ទាំងនោះថា ពលរដ្ឋនៅហុងកុង​ នៅតែព្យាយាម​ដាក់សម្ពាធ​ទៅលើមេដឹកនាំ​ហុងកុង​ដែលលើកបណ្តុបដោយ​ចិនដីគោក ។

បាតុកម្ម​នៅពេលនេះ​ចាប់ផ្តើម​នៅវេលាម៉ោង៣និង៣០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៧ ខែកក្កដា ដោយ ប្រមូលផ្តុំគ្នានៅ​សួនច្បារ Salisbury សង្កាត់ Tsim Sha Tsui មុនពេលដែលមនុស្សរាប់សែននាក់បានចូលរួម ហើយដង្ហែក្បួនសម្តៅ​ទៅកាន់​ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon នោះតែម្តង ។

លោក Lau Wing-hong អ្នករៀបចំបាតុកម្មម្នាក់​និយាយថា ការប្រមូលផ្តុំតវ៉ានេះ​ ប្រព្រឹត្តដោយសន្តិវិធី ហើយអាច​នឹងរំសាយទៅវិញ ក្រោយពួកគេ​ទៅដល់ទិសដៅ​​​នៅក្បែរស្ថានីយរថភ្លើង ។ គ្មានគម្រោង​ចូលទៅខាងក្នុងស្ថានីយនោះឡើយ ។ ប្រភពបញ្ជាក់ថា «វាជាក្តីសង្ឃឹមថា ប្រជាជនហុងកុង​បានដឹង និងធ្វើបាតុកម្ម​ដោយសន្តិភាព ដើម្បីនាំយកព័ត៌មានអំពីការតវ៉ានេះ​ ទៅកាន់​ចិនដីគោក តាមរយៈអ្នកទេសចរណ៍​មកពី​ចិនដីគោក» ។

ប៉ូលិស ​និងសន្តិសុខនៅស្ថានីយរថភ្លើង​ខាងលើ​ បានយាមល្បាត និងបិទគ្រប់ច្រកផ្លូវចេញ ចូលរបស់ស្ថានីយរថភ្លើង ។ អ្នកដំណើរ​ខ្លះ​ស្ពាយវ៉ាល្លីស ហើយនិយាយថា ពួកគេមិនបានដឹងខ្លួន​អំពីការបាតុកម្មនេះទេ និងមិនដឹងថា អ្វីទៅជាច្បាប់បត្យាប័ននោះឡើយ ។ អ្នកដំណើរបានប្រាប់អ្នកកាសែតរ៉យទ័រថា រដ្ឋាភិបាល​បាន​បិទ​​ផ្លូវនៅស្ថានីយរថភ្លើង​ ដើម្បី​ហេតុផល​សន្តិសុខ សុវត្ថិភាព​នៅក្នុងស្ថានីយ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print