ជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមិនបានសម្រេច នៅជ្រោយចង្វា 

ចែករំលែក៖

ភ្នំពេញ ​៖​ យុវជនមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿងអង្គុយផឹកស៊ីតាមដងមាត់ទន្លេ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាបប្លន់ម៉ូតូមិនបានសម្រេច ខណៈជន រងគ្រោះស្រែកអោយអ្នកជិតខាងជួយ តែសមត្ថកិច្ចបែរជាដកវិទ្យុទាក់ទងពីអ្នកពត៌មាន ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលឡើងកាលពីម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩​ នៅមុខវត្តបុទុមសាគរ​ តាមដងមាត់ទន្លេត្រេីយខាងកេីត​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុពួកគាត់មានគ្នា៦នាក់ជិះម៉ូតូចំនួន២គ្រឿងដោយ មួយគ្រឿងម៉ាកលេត​ និងមួយគ្រឿងទៀតម៉ាកហុងដា​ បានមកអង្គុយលេង និងយកស្រាបៀមកផឹកជជែកគ្នាលេងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាបប្លន់យកម៉ូតូភ្លាមនោះមិត្តភ័ក្រ្តគាត់ជាជនរងគ្រោះបានរត់ស្រែកអោយអ្នកជិតខាងជួយ ទេីបក្រុមជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកេីយហេតុជនរងគ្រោះបានរត់ទៅហៅសមត្ថកិច្ចអោយជួយ ភ្លាមនោះលោកនាយប៉ុស្តិ៍ជ្រោយចង្វាដឹកនាំកម្លាំងស៊ីវិលចុះទៅអន្តរាគមន៍ រួមជាមួយក្រុមអ្នកយកពត៌មានជាច្រេីន ស្ថាប័ណ្ណ ខណៈទៅដល់ចំណុចកេីតហេតុស្រាប់តែបុរសម្នាក់ស្លៀកពាក់ស៊ីវិលគ្មានទាំងពាក់កាតនគរបាលដោយអះអាងថា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វាផងនោះបានមកដកហូត ប្រុងស៊ីដាច់ វិទ្យុទាក់ទង(ID)របស់ក្រុមអ្នកសារពត៌មានដែលអង្គភាពចែកដេីម្បីបំរេីការងារក្នុងស្ថាប័ណ្ណរបស់ខ្លួនដោយមិនដឹងមូលហេតុ តែត្រូវបានលោកនាយប៉ុស្តិ៍មិនអនុញាត្តិ ឲ្យដកហូតនោះទេ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរក្នុងសង្កាត់ជ្រោយចង្វា បានប្រាប់ឲ្រដឹងដែរថា នៅតាមជួរមាត់ទន្លេយប់ឡេីង​អនា​ធិបតេយ្យខ្លាំងណាស់ ដោយមានក្រុមបងតូចបងធំ និងញឹក់ញ៉ាប់កើតអំពើប្លន់ ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជួយពង្រឹងសន្តិសុខនៅតំបន់នេះផង ជ្រោយពេជ្រ

...

image1.jpegimage2.jpegimage3.jpegimage4.jpegimage5.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print