យកដំបងវាយ និងកាប់ជាច្រើនកាំបិត រួចអាករឪពុក បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អំពើឃាតកម្មដ៏សាហាវមួយបានកើតឡើង រវាងឪពុកនិងកូនប្រុស បន្ទាប់ពីអ្នកទាំង២នាក់ ផឹកស្រាស្រវឹងដូចគ្នា កើតជាទំនាស់ពាក្យសម្តុំីឈានដល់ប្រើដំបងវាយ និងកាប់ជាច្រើនកាំបិត រួចអាករឪពុកបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៨ ខែកក្កដា ឆាំ្ន២០១៩ នៅភូមិឈើ ទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ពិតជាមានឃាតកម្មកើតឡើង រវាងកូនបង្កើតអារកសម្លាប់ឪពុករបស់ខ្លួន ។ មុនសម្លាប់កូនប្រុសបានវាយជាច្រើនដំបង ហើយបានកាប់ជាច្រើនកាំបិត ថែមទំាងអារកឪពុក ។ ជនសង្ស័យ ឈោ្មះ អឿន ប៉ាក់ ភេទប្រុស អាយុ ២៨ឆាំ្ន ។ ចំណែកជនរងគ្រោះឈោ្មះ ឃិនប៉ិច អាយុ៥១ឆាំ្ន អ្នកទំាងពីរ រស់នៅកំពង់ធំរស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋានអះអាងថា មូលហេតុទំនាស់ពាក្យសម្តី ខណៈអ្នកទាំង២នាក់ផឹកសា្រស្រវឹងដូចគ្នា ។

លោកវរសេនីយ៍ឯក ឣ៊ួង ម៉ូលី អធិការស្រុកសណ្ដានបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូន​មកអធិការដ្ឋាននគរបាលស្រុក និងបន្ដការសាកសួរចម្លើយ ដើម្បីកសាងសំនុំរឿងបញ្ចូនទៅតុលាការនៅថ្ងៃស្អែក ៕ ដោយ ៖ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print