បើករថយន្ដ​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​សង់​មួយ​គ្រឿង​ត្រូវ​រថយន្ដ​បា​ឡែ​ន​បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​រង​របួសធ្ងន់​ ហើយ​រថយន្ដ​បើក​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ស្លាក​លេខ​រថយន្ដ​នៅ​កន្លែង​កើតហេតុ​។​

image5 (1)

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ខាងត្បូង​ក្រុមហ៊ុន​បារី​សេក​ប្រហែល​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​1G-3210​ ធ្វើ​ដ​ណើ​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ បា​ឡែ​ន​ ព​ណ៍​សរ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AB-6626​ បើក​ក្នុង​ល្បឿន​លឿន​បាន​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​ម៉ូតូ​ប៉ើ​ុ​ង​ប្រហែល​១០​ម៉ែត្រ​និង​បុរស​អ្នក​ជិះ​ម៉ូតូ​រង​បួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ពី​បុក​ហើយ​រថយន្ដ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ តែ​រថយន្ដ​បាន​ធ្លាក់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ​។​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​វិញ​ ៕​

image2 (5)

image1 (5)

image3 (4)

image4 (3)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print