បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ បាន​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​ ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់បែក​អស់​១​កង់​ ។​

image1 (4)

ក្នុង​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ហើយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ទល់មុខ​និង​ផ្ទះសំណាក់​ម្លិះ​លាភ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ។​

​បើ​តាម​សាក្សី​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ COROLLA​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z.5836​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​គេ​ដឹង​ថា​ស្រវឹងស្រា​ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ល្បឿន​លឿន​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់បែក​អស់​១​កង់​ ។​ រីឯ​រថយន្ត​បង្ក​បាន​ឡើង​លើ​របាំង​ថ្ម​តែ​ម្ដង​ ដែល​មិន​អាច​បន្ត​ទៅ​មុខ​លេង​រួច​ ហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វា​គេចខ្លួន​បាត់​ស្រមោល​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​វាស់វែង​ ដោយ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរ​រា​ចរណ៍​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ ៕​

image3 (3)

image2 (4)

image4 (2)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print