ភ្នំពេញ: នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ ការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឱយឯកឧត្តម Oleksiy Shovkaplias ឯកអគ្គរដ្ធទូតអ៊ុយ ក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធាដែលមាននិវេសដ្ឋាននៅទីក្រុង Hanoi ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃអង្គារ ៨កេីតខែ អាសាឍ ឆ្នាំ រកា ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៩ ខែ កក្តដា ឆ្នាំ ២០១៩ នៅបន្ទប់សវនាការ ( វិមានមិត្តភាព ) ទីស្តីការគណៈរដ្ឋមន្ត្រី ។
ថ្លែងស្វាគមន៍ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ នាង ផាតលេីកឡេីង ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយេីងទាំងពីរ កង ទ័ពទាំងពីរ ដែលមានចំណងមេត្រីភាព មិត្តភាព លេីកិច្ចសហ ប្រតិបត្តិការយ៉ាងប្រពៃ ទោះបីជាប្រទេសយេីងទាំងពី នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែយេីងបានផ្សាភ្ជាប់លេីកិច្ចការការងារការទូត ពង្រឹងពង្រីកវិស័យការពារជាតិ ការពារអធិបតេយ្យភាព បូរណ ភាព ទឺកដីប្រកបដោយ មោទនភាព ក្នុងនាមរដ្ឋអធិបតេយ្យ ប្រកបដោយឯករាជ្យភាព សន្តិសហប្រតិបតិ្តការ ។
ក្នុងនោះភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក ដីេម្បីឱយ ចំណសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នងវិស័យយោធា កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងស្មារតី ជួបមិត្ត ជួយមិត្ត និងបង្កេីនមិត្តភាព នៅក្នុងតំបន់និងលេីពិភពលោក ឱយកាន់តែមានសន្ទុះ កេីនឡេីង ពង្រឹងប្រៀបការពារជាតិ ដែលប្រជាជាតិលេីលោកតែងបា្រថ្នាចង់បានប្រកបដោយភាពសុខដុមរមនា ការជឿជាក់ ឈរ លេីផលប្រយោជន៍សម្រាប់ប្រជាជាតិនីមួយៗ ចាត់ទុកគ្នា ស្មេីមុខស្មេីមាត់ទៅវិញទៅមកផងដែរ ៕ សុខដុម