ភ្នំពេញ ៖ ជនមិនស្គាល់មុខបានយកដុំថ្មគប់បំបែកកញ្ចក់អាគារពាណិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER ចូលទៅរេីកកាយពេញក្នុងអាគារ លួចយកបានទូរទស្សន៍ LED ៣គ្រឿង លេីក យកចេញមកខាងក្រៅហេីយ លេីកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀតចេញមក ស្រាប់តែសំលេងស៊ីរ៉ែន រោទិ៍លាន់ត្រហឹងពេញអាគារ ហេីយអំពូលភ្លេីងលោតបេីកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទេីបស្ទុះចេញមកវិញរត់គេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អេីលដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមេីល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមេីលផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត២រំលង អធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចអាគារពាណិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុកីឡដ្ឋានជាតិអូរឡាំពិក លេីផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បេីតាមលោក ហេង សំអូន ប្រធានគ្រប់គ្រងគម្រោង សន្តិសុខ ESS បានរៀបប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមចោរបានធ្វេីសកម្មភាព គប់ទម្លុះជញ្ជាំងកញ្ចក់អាគារពានិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER កេីតហេតុខាងលេី ហេីយបេីតាមគាត់បានមេីលកាមេរ៉ាសុវត្ថិភាពជាមួយក្រុមបច្ចេកទេសប្រព័ន្ធសុវត្ថិភាព ដែលចុះមកបេីកពិនិត្យមេីល ឃេីញជនសង្ស័យចូលទៅរេីកកាយ រករបស់មានតម្លៃពេញក្នុងអាគារ តែពុំមានអ្វីយកបាន ព្រោះសុទ្ធតែជារបស់ Show Room ទេីបជនសង្ស័យមកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន៣គ្រឿង លេីកយកចេញមកខាងក្រៅតាមកន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលេីកយកម៉ាស៊ីនកុំព្យូទ័រ ២គ្រឿងទៀត ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ហេីយអំពូលភ្លេីងលោតបេីកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទេីបស្ទុះចេញមកវិញហេីយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមេីល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមេីលផងដែរ។
ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា រួមទាំងលោកអធិការខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ និងទំនាក់ទំនងទៅម្ចាស់អាគារពានិជ្ជកម្ម ចុះមកបេីកសោរ អោយសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងរុករកពេញអាគារ តែពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់នោះទេ ឃេីញតែស្នាមបាក់ពិដាន ដែលធ្វេីពីម្នាងសិលាតែប៉ុណ្ណោះ និងទូរទស្សន៍ LED ទាំង៣គ្រឿង និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ដែលទុកតាំងលេីតុ Show Room ជាន់ផ្ទាល់ដី ត្រូវបានជនស្ស័យលួចយកចេញទៅតែដោយសារតែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ទេីបធ្វេីឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែទូរទស្សន៍ LED ទាំង៣គ្រឿង នៅខាងក្រៅអាគារតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា និងក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បានរាយការណ៍ជូនថ្នាក់លេីរាងខ្លួន ដេីម្បីរងចាំខាងសមត្ថកិច្ចធ្វេីការស្រាវជ្រាវ តាមជំនាញបន្ត ដេីម្បីកំណត់មុខសញ្ញា តាមចាប់យកមកផ្ដន្ទាទោសអោយខានតែបាន ៕ ជ្រោយពេជ្រ
...