ឥឡូវថ្នាំញៀនឡើងដល់ភំ្នបូកគោ!! នគរបាលខេត្តកំពតឃាត់ជនសង្ស័យ៧នាក់ ចាប់យកថ្នាំញៀន១៤១កញ្ចប់

ចែករំលែក៖

ខេត្តកំពត ៖ នគរបាលបានចាប់យកថ្នាំញៀនចំនួន១៤១កញ្ចប់ (ធំ១កញ្ចប់) និងឃាត់ខ្លួនមនុស្ស៧នាក់ នៅលើភ្នំបូកគោ ស្ថិតក្នុងស្រុកទឹកឈូ នៅពេលពួកគេបានចរាចរណ៍ចែកចាយថ្នាំញៀនទាំងនេះ ។ ពួកគេត្រូវបានឃាត់ខ្លួនដោយកម្លាំងជំនាញខេត្ត សហការជាមួយអធិការស្រុកទឹកឈូ ។

ជនសង្ស័យទាំង៧នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ៖

១.ឈ្មោះ ស កើន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។
២.ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរ ខេត្តព្រៃវែង ។
៣.ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិបាកា ឃុំផ្សាអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់ ។
៤.ឈ្មោះ ហោម ចំរុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំ ។
៥.ឈ្មោះ ផល ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល ។
៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
៧.ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

ចំពោះវត្ថុតាង និងជនសង្ស័យទាំង៧នាក់  សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print