ជនមិនស្គាល់មុខ​​ គប់បំបែកកញ្ចក់ចូលយកអីវ៉ាន់មានតម្លៃ ក្នុងខុនដូស្ថិតក្នុងខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ​ ៖ ជនមិនស្គាល់មុខ​​បានយកដុំថ្មគប់បំបែកកញ្ចក់អាគារ​ពាណិជ្ជកម្ម​ ទិញ-លក់ខុនដូរ TIME CENTER ចូលទៅរេីកកាយពេញក្នុងអាគារ លួចយកបានទូរទស្សន៍ LED ៣គ្រឿង លេីក យកចេញមកខាងក្រៅហេីយ​ លេីកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត​ចេញមក ស្រាប់តែសំលេងស៊ីរ៉ែន រោទិ៍លាន់ត្រហឹងពេញអាគារ ហេីយអំពូលភ្លេីងលោតបេីកភ្លឺ​ភ្លឹបភ្លែត​ៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទេីបស្ទុះចេញមកវិញរត់គេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អេីល​ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមេីល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ​ចុះមកឡោមព័ទ្ធពិនិត្យមេីលផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត២រំលង   អធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី​១២​ ខែកក្កដា​ ឆ្នាំ២០១៩​នេះ នៅចំណុចអាគារ​ពាណិជ្ជកម្ម​ ទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុ​កីឡដ្ឋានជាតិ​អូរឡាំពិក លេីផ្លូវព្រះសីហនុ ​ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

បេីតាមលោក​ ហេង​ សំអូន​ ប្រធានគ្រប់គ្រង​គម្រោង សន្តិសុខ ESS  បានរៀបប្រាប់ថា​ នៅមុនពេលកើតហេតុ​ ក្រុមចោរបានធ្វេីសកម្មភាព គប់​ទម្លុះជញ្ជាំងកញ្ចក់អាគារ​ពានិជ្ជកម្ម​ ទិញ-លក់ខុនដូរ TIME CENTER កេីតហេតុខាងលេី ហេីយបេីតាមគាត់​បានមេីល​កាមេរ៉ាសុវត្ថិភាព​ជាមួយ​ក្រុមបច្ចេកទេស​ប្រព័ន្ធសុវត្ថិភាព​ ដែលចុះមកបេីកពិនិត្យមេីល​ ឃេីញជនសង្ស័យចូលទៅរេីកកាយ រករបស់មានតម្លៃពេញក្នុងអាគារ តែពុំមានអ្វីយកបាន​ ព្រោះសុទ្ធតែជារបស់​ Show Room ទេីបជនសង្ស័យ​មកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន​៣គ្រឿង លេីកយកចេញមកខាងក្រៅតាម​កន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលេីកយកម៉ាស៊ីនកុំព្យូទ័រ ២គ្រឿងទៀត​ ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត​ ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ហេីយអំពូលភ្លេីងលោតបេីកភ្លឺ​ភ្លឹបភ្លែត​ៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទេីបស្ទុះចេញមកវិញហេីយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីល​ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមេីល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ​ចុះមកឡោមព័ទ្ធពិនិត្យមេីលផងដែរ។

ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា​ រួមទាំងលោកអធិការខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ​ និងទំនាក់ទំនងទៅម្ចាស់អាគារ​ពានិជ្ជកម្ម​​ ចុះមកបេីកសោរ​ អោយសមត្ថកិច្ចចូលទៅត្រួតពិនិត្យ​ និងរុករកពេញអាគារ​ តែពុំមាន​ស្លាកស្នាមអ្វី​ គួរឲ្យកត់សំគាល់នោះទេ​ ឃេីញតែ​ស្នាម​បាក់​ពិដាន​ ដែលធ្វេីពីម្នាងសិលា​តែប៉ុណ្ណោះ​ និង​ទូរទស្សន៍​ LED ទាំង៣គ្រឿង​  និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង​ ដែលទុកតាំង​លេីតុ Show Room ជាន់ផ្ទាល់ដី​ ត្រូវបានជនស្ស័យ​លួចយក​ចេញទៅ​តែ​ដោយសារតែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ទេីបធ្វេីឲ្យជនសង្ស័យ​រត់គេចខ្លួន​បាត់ស្រមោលអស់​ បន្សល់ទុកតែ​ទូរទស្សន៍​ LED​ ទាំង៣គ្រឿង​ នៅខាងក្រៅអាគារ​តែប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន​ខណ្ឌ៧មករា និង​ក្រុមសន្តិសុខ​​ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព​ បានរាយការណ៍​ជូនថ្នាក់លេីរាងខ្លួន​ ដេីម្បីរងចាំខាងសមត្ថកិច្ច​ធ្វេីការស្រាវជ្រាវ​ តាមជំនាញ​បន្ត​ ដេីម្បីកំណត់មុខសញ្ញា​ ​តាមចាប់យក​មក​ផ្ដន្ទាទោស​អោយខានតែបាន ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print