ក្រុមជួញដូរគ្រឿងញឿនសម្រុកនាំចូលទៅកាន់ទីផ្សាអាមេរិក

ចែករំលែក៖

ក្រោយពេលអាមេរិកបង្កើនការយាមល្បាតតឹងតែងនៅតាមព្រំដែនប្រទេសម៉ិចស៊ីកូ​ ធ្វើឲ្យក្រុមជួញដូរគ្រឿង មិនអាចបញ្ជូនគ្រឿងញៀនរបស់ខ្លួនទៅចែកចាយនៅអាមេរិកនោះឡើយ ។ នៅពេលនេះក្រុមជួញដូរបានងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកវិញម្តង ។ក្នុងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ទាហានអាមេរិកចាប់បានគ្រឿងញៀន​ ហេរ៉ូអ៊ីន​ជិង ៣០តោន តម្លៃ រាប់ពាន់លានដុល្លារ​។

ពេលថ្មីៗនេះ កម្លាំងទាហានការពារដែនសមុទ្រអាមេរិក​ចាប់បានគ្រឿងញៀន​កូកាអ៊ីនរហូតដល់ទៅ​ជាង​៧តោន​ ដឹកជញ្ជូនតាមនាវាមុជទឹក នៅ​ ដែនសមុទ្រ​ប៉ាស៊ីហ្វិក។

សារព័ត៌មាន​ ABC news ​បានផ្សាយថា កម្លាំង ទាហានការពារដែនសមុទ្រអាមេរិកបានប្រដេញ​ នាវាមុជទឹក​នៅតំបន់សមុទ្រអន្តរជាតិ​ប៉ាស៊ីហ្វិក​។

នៅក្នុងឃ្លីបវីដេអូ​ដែលសារព័ត៌មាន​ CNN ​បានផ្សព្វផ្សាយកាលពីថ្ងៃទី​១១ខែកក្កដា បង្ហាញឲ្យឃើញថា​ ​​ពេលមើលឃើញនាវាមុជទឹកសង្ស័យ ទាហានអាមេរិក​ក៏បានស្រែកឲ្យនាវាមុជទឹកនោះឈប់ ប៉ុន្តែនាវាមុជទឹកនោះបានបង្កើនល្បឿន​គេចខ្លួន។ ​នាវាយាមល្បាតអាមេរិកតាមប្រគៀក​ ហើយទាហានម្នាក់បានលោតទៅលើនាវាមុជ​ ទឹក​នោះ ហើយបង្ខំឲ្យជនជួញដូរគ្រឿងញៀននៅក្នុងចេញពីនាវាមុជទឹក​។

នាវាមុជទឹកសម្រាប់ជួញដូរគ្រឿងញៀន​មាន​ប្រវែង១៣ម៉ែត្រ​ អាចធ្វើដំណើរ​១៦គីឡូម៉ែត្រ​ក្នុង១ម៉ោង ។ ក្រោយចាប់បាននាវាមុជទឹកខាង​ លើកម្លាំងទាហានអាមេរិក ក៏បានរកឃើញនាវឹក​៥នាក់នៅខាងក្នុង​រួមជាមួយគ្រឿងញៀន​៧តោន​។

ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងទាហានអាមេរិក​ចាប់បានគ្រឿងញៀន​ជាច្រើន មានតម្លៃរាប់ពាន់លានដុល្លារ ។ ពេលថ្មីៗនេះអាមេរិកចាប់បានគ្រឿងញៀន កូកាអ៊ីនរហូតដល់ទៅ​២០​តោននៅលើនាវាដឹកទំនិញ របស់ ធានាគាមួយនៅអាមេរិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print