ទំនាក់ទំនង អាមេរិកនិងកូរ៉េខាងជើងកាន់តែប្រសើរ សន្តិភាពឧបទ្វីកូរ៉េនឹងកើតមានឆាប់ៗនេះ

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃដោយសារតែទំនាក់ទំនងបុគ្គល រវាងលោកត្រាំនិងគីម ជុងអ៊ុន កាន់តែល្អ ក្រោយជំនួបលើកទី​៣នៅព្រំដែន ។​នៅពេលនេះលោកត្រាំបានធ្វើរឿងល្អមួយ​ សម្រាប់មេដឹកនាំ គីម ជុងអ៊ុន​​ នោះគឺ ផ្អាកទណ្ឌកម្ម រយៈពេល ពី១២ខែ ដល់​១៨ខែ ហើយកូរ៉េខាងជើង ក៏ត្រូវផ្អាកកម្មវិធីបរមាណូ ផងដែរដើម្បីពិភាក្សាគ្នា​។

សេតវិមានអាមេរិក​បានប្រកាសថា អាមេរិកកំពុងពិចារណា«បង្កកទណ្ឌកម្ម» ដល់កូរ៉េខាងជើង ពី​១២-១៨ខែ ជាការដោះដូរ កូរ៉េខាងជើងត្រូវ​«បង្កកកម្មវិធីបរមាណូ» ទាំងស្រុងនៅក្នុងប្រទេសនេះ។ ​នេះជារឿងល្អបំផុត​ មានទៅ​មានមកសម្រាប់រដ្ឋាភិបាល​ ប្រទេសទាំងពីរ។ កន្លងមកអាមេរិកតែងតែទាមទារឲ្យកូរ៉េខាងជើងត្រូវតែប៉ោះបង់កម្មវិធីបរមាណូជាមុនទើបអាមេរិក លុបទណ្ឌកម្ម​។

នេះជាការយោគយល់ខ្ពស់បំផុត​របស់អាមេរិក ទៅលើកូរ៉េខាងជើង ក្រោយជួបពិភាក្សាគ្នាលើកទី​៣នៅ ព្រំដែនកូរ៉េខាងជើងនិងខាងត្បូង​។ សេតវិមានអាមេរិក បានស្នើផ្អាកអនុវតច្បាប់ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើវិស័យ ធ្យូងថ្ម សម្លៀកបំពាក់ របស់កូរ៉េខាងជើង ។

មន្ត្រីជាន់ខ្ពស់នៅសេតវិមាន​បានប្រកាសថា​«​សេតវិមាន នឹងដាក់ចេញលក្ខខណ្ឌដើម្បីបន្តពិភាក្សា​ជាមួយ កូរ៉េខាងជើង ។ ការ«បង្កកទណ្ឌកម្ម» អាចអូសបន្លាយ​ រហូតដល់ការរំសាយអាវុធបរមាណូទាំងស្រុង នៅកូរ៉េខាងជើង។ អាមេរិកនឹងលុបទណ្ឌកម្មទាំងស្រុង ប្រសិនបើកូរ៉េខាងជើង​ មានសុឆន្ទះបោះបង់បរមាណូនោះ ។ប៉ុន្តែអាមេរិក នឹងបន្តទណ្ឌកម្មវិញហើយខ្លាំងជាងមុនទៀត បើកូរ៉េខាងជើង កុហក់អាមេរិកនោះ។

ប្រសិនបើការចាប់ផ្តើមនេះ​​ ទទួលបានលទ្ធផល​ល្អ​ នោះអាមេរិក និងបន្តអនុវត្ត រហូតដល់​ កម្មវិធីបរមាណូកូរ៉េខាងជើងត្រូវរំសាយទាំងស្រុង​ ហើយពេលនោះទណ្ឌកម្មទៅលើកូរ៉េខាងជើង ក៏ត្រូវលុបចោលទាំងស្រុងផងដែរ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print