ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងផលប៉ះពាលដីធ្លីចំនួន១២៩ គ្រួសារ ជាមួយគំរោងអភិវឌ្ឍន៍ថាមពលអគ្គីសនី បានបង្ខំចិត្តសូមការអន្តរាគនម៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈការដោះស្រាយពីតំលៃផលប៉ះពាល់ដីស្រៃចំការ ដីលំនៅដ្ឋាន មិនតុល្យភាពក្នុងតំលៃសមរម្យតាមការទាមទាររបស់ពួកគាត់ និងទីផ្សារដីធ្លីនោះ។ ក្នុងនោះពួកគាត់បានបញ្ជាក់លើលិខិតសុំអន្តរាគមន៍ថា៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋ ដែលរស់នៅភូមិកោះរះក្រោម ស្រុកល្វាឯម ខេត្តកណ្តល មានដីស្រែកំពុងបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។ ពេលនេះដីស្រែពួកយើងទាំងអស់គ្នាបានរងផលប៉ះពាល់ ដោយសារការគំរោងអភិវឌ្ឍន៍ថាមពលអគ្គីសនី ប៉ះនៅលើដីពួកយើងទាំងអស់គ្នា បណ្តាលអោយរងផលខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយបានបាត់បង់ដីស្រែចំការដែលយើងខ្ញុំទាំងអស់គ្នាបានខិតខំថែរក្សាទុកជាយូរណាស់មកហើយសម្រាប់ចឹញ្ចឹមជិវិត។
សម្តេចជាទីគោរព យើងខ្ញុំទាំងអស់គ្នាសូមជម្រាបជូនសម្តេចថា ៖ កន្លងមកមានអ្នកស្នើសុំទិញដីនេះ ពីយើងខ្ញុំ រួមមានជនជាតិខ្មែរ និងជាជាតិបរទេសផង អោយតម្លៃក្នុងម៉ែត្រការ៉ែ ១០០ ដុល្លារឯណោះ ស្ថិតតាមទីតាំងខុសៗគ្នា ប៉ុន្តែពួកយើងខ្ញុំមិនព្រមលក់អោយពួកគេទេ ដោយហេតុផលទុកដីនេះធ្វើការបង្កបង្កើនផលដំណាំចឹញ្ចឹមជិវិត និងផ្គត់ផ្គង់គ្រួសារតាំងពីជំនាន់ឪពុកម្តាយមកម្លេះ និងសម្រាប់ចែកជូនកូនចៅផងដែរ។ ប៉ុន្តែមួយរយៈនេះអាជ្ញាធរខេត្តបានកោះហៅយើងខ្ញុំ ទៅជួបជុំពិភាក្សានៅសាលាខេត្តកណ្តាល ដោយបានដាក់ល័ក្ខខ័ណ្ឌដោយបង្ខំ គឺកំណត់អោយតម្លៃអោយយើងខ្ញុំ ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ បើយើងខ្ញុំមិនព្រមលក់ទេ គឺត្រូវរឹបអូសដកហូតដោយអាជ្ញាធររដ្ឋ ហើយគ្មានសំណង និងការតវ៉ាអ្វីទាំងអស់។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាសន្តោសប្រណៃដោយផ្លាស់ប្តូរទីតាំងសម្រាប់អភិវឌ្ឍន៍ថាមពលអគ្គីសនី ទៅកាន់ទីតាំងផ្សេងដើម្បីជៀសផុតពីការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគំរោងនេះ និងដើម្បីទុកដីសម្រាប់ពួកយើងខ្ញុំបានបន្តអាស្រ័យផលចឹញ្ចឹមជិវិតបន្តទៀតដោយក្តីអនុគ្រោះបំផុត។ បើសិនទីតាំងនេះមានអំណោយផលដល់ការអភិវឌ្ឍន៍ថាមពលអគ្គីសនីពិតប្រកដមែន ពួកយើងទាំងអស់គ្នាំសុខចិត្តលក់ជូនរដ្ឋតែសូមក្នុងតម្លៃ៦០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ខាងក្រោមនេះជាឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ រងផលប៉ះពាលដីធ្លីដែលមានចំនួន ១២៩ គ្រួសារ៕