ក្រោយពេលអាមេរិកបង្កើនការយាមល្បាតតឹងតែងនៅតាមព្រំដែនប្រទេសម៉ិចស៊ីកូ ធ្វើឲ្យក្រុមជួញដូរគ្រឿង មិនអាចបញ្ជូនគ្រឿងញៀនរបស់ខ្លួនទៅចែកចាយនៅអាមេរិកនោះឡើយ ។ នៅពេលនេះក្រុមជួញដូរបានងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកវិញម្តង ។ក្នុងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ទាហានអាមេរិកចាប់បានគ្រឿងញៀន ហេរ៉ូអ៊ីនជិង ៣០តោន តម្លៃ រាប់ពាន់លានដុល្លារ។
ពេលថ្មីៗនេះ កម្លាំងទាហានការពារដែនសមុទ្រអាមេរិកចាប់បានគ្រឿងញៀនកូកាអ៊ីនរហូតដល់ទៅជាង៧តោន ដឹកជញ្ជូនតាមនាវាមុជទឹក នៅ ដែនសមុទ្រប៉ាស៊ីហ្វិក។
សារព័ត៌មាន ABC news បានផ្សាយថា កម្លាំង ទាហានការពារដែនសមុទ្រអាមេរិកបានប្រដេញ នាវាមុជទឹកនៅតំបន់សមុទ្រអន្តរជាតិប៉ាស៊ីហ្វិក។
នៅក្នុងឃ្លីបវីដេអូដែលសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ខែកក្កដា បង្ហាញឲ្យឃើញថា ពេលមើលឃើញនាវាមុជទឹកសង្ស័យ ទាហានអាមេរិកក៏បានស្រែកឲ្យនាវាមុជទឹកនោះឈប់ ប៉ុន្តែនាវាមុជទឹកនោះបានបង្កើនល្បឿនគេចខ្លួន។ នាវាយាមល្បាតអាមេរិកតាមប្រគៀក ហើយទាហានម្នាក់បានលោតទៅលើនាវាមុជ ទឹកនោះ ហើយបង្ខំឲ្យជនជួញដូរគ្រឿងញៀននៅក្នុងចេញពីនាវាមុជទឹក។
នាវាមុជទឹកសម្រាប់ជួញដូរគ្រឿងញៀនមានប្រវែង១៣ម៉ែត្រ អាចធ្វើដំណើរ១៦គីឡូម៉ែត្រក្នុង១ម៉ោង ។ ក្រោយចាប់បាននាវាមុជទឹកខាង លើកម្លាំងទាហានអាមេរិក ក៏បានរកឃើញនាវឹក៥នាក់នៅខាងក្នុងរួមជាមួយគ្រឿងញៀន៧តោន។
ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងទាហានអាមេរិកចាប់បានគ្រឿងញៀនជាច្រើន មានតម្លៃរាប់ពាន់លានដុល្លារ ។ ពេលថ្មីៗនេះអាមេរិកចាប់បានគ្រឿងញៀន កូកាអ៊ីនរហូតដល់ទៅ២០តោននៅលើនាវាដឹកទំនិញ របស់ ធានាគាមួយនៅអាមេរិក ៕