លោក សាយ សំអាល់ និងលោក ហ៊ុន ម៉ានី ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានចូលរួមជួយ សង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ ក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ហ៊ុន ម៉ានី រួមដំណើរជាមួយនឹងលោក សាយ សំអាល់ និងក្រុមការងារ បានអញ្ជើញ ចុះជួបសំណេះសំណាល និងថ្លែងអំណរ គុណ ចំពោះកងកម្លាំង ដែលបានចូល រួមជួយ សង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា កន្លង ទៅនេះ ចំនួន ៤១៥ នាក់ នៅកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ានី បានបង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ ជនរងគ្រោះដែលបានបាត់បង់ជីវិត និងជនរងគ្រោះដែលរស់រានមានជីវិត ហើយកំពុង សម្រាក ព្យាបាលទាំងអស់។

ទន្ទឹមនឹងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ កងកម្លាំង ដោយលោកបានមានប្រសាសន៍ថា៖ « ពិតណាស់ អ្វីដែលបានកើតឡើង បានចប់ ផុត ទៅ ហើយ តែអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនោះ គឺការលះបង់អស់ពីកម្លាំងកាយ ចិត្ត និងស្មារតីរបស់ក្រុមសង្គ្រោះ ដោយបានដាក់គោលដៅរួមមួយ គឺការជួយបងប្អូនប្រជាជន យើង ដោយមិនចង់បានអ្វីតប។»

បើទោះបីជាទំហំនៃការបាត់បង់ មានវិសាលភាពធំធេង តែឧបទ្ទវហេតុនេះបានបង្ហាញ ច្បាស់ ពីការរួបរួមគ្នា របស់គ្រួសារខ្មែរ នៅក្នុងកាល:ទេស:លំបាក ហើយបានបន្សល់នូវមេរៀន និងការ ចងចាំសម្រាប់ប្រជាជន ជាពិសេសយុវជន។ លោក ហ៊ុន ម៉ានី បានមា នប្រសាសន៍ថា៖ «ពូៗ បងប្អូន ពិតជាបានបន្សល់ទុក នូវគម្រូវីរភាពនៃការរួមចិត្ត រួមកម្លាំង ការចេះជួយ គ្នា វិញ ទៅ មក ក្នុងនាមជាមហាគ្រួសារ ខ្មែរតែ មួយ ដល់យុវជនគ្រប់ៗរូប និងជាពិសេសដល់កូន ចៅជំនាន់ ក្រោយ។»។

ជាមួយគ្នានោះ លោកបានលើកឡើងពី ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ដើម្បីគ្រប់គ្រងកុំឲ្យមិនមានឧបទ្ទវហេតុដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print